​ច្រើនណាស់​ ចាប់មិនចេះអស់សោះ! ចាប់ខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដកហូតគ្រឿងញៀន​​ទម្ងន់​៩៨៦.៦៧ក្រាម
ព័ត៌មាន
1.2K

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដោយ​អនុវត្តតាមការបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែន​ប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លោក ឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយផ្ទាល់ កម្លាំងជំនាញ(ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមដឹកនាំសម្របសម្រួលពីលោក សឿ មុនីរ័ត្ន ព្រះរាជអាជ្ញារង បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុច តាមដងផ្លូវ ស្ថិតក្នុងភូមិអូឌឹម ក្នុងសង្កាត់ចោមចៅ ខណ្ឌស្ទឹងពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល ចាប់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ​។ ក្នុងនោះវត្ថុតាងចាប់យក៖ សារធាតុញៀនមេតំហ្វេតាមីន(ICE) ទម្ងន់​៩៨៦.៦៧ក្រាម និង ទូរស័ព្ទដៃ​១គ្រឿង​៕