អន្ទិត តាក់សុី ត្រូវបានសម្ដេចតេជោ​ ហ៊ុន​ សែន ឧបត្ថម្ភប្រាក់២លានរៀល និងចេញថ្លៃព្យាបាលទាំងស្រុង
កម្សាន្ត
2.19K

យោងតាមគណនីហ្វេសប៊ុកលោក Heng Loong បានបង្ហោះថា «សូមគោរពថ្លែងអំណរគុណដល់​ សម្ដេចតេជោ​ ហ៊ុន​ សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានឧបត្ថម្ភប្រាក់២លានរៀល និងថ្លៃព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ​ ដល់អន្ទិត តាក់ ស៊ី តាមរយៈ​ មូលនិធិសិល្បៈចាស់ជរា» ។

សូមរំលឹកឡើងវិញបន្តិចថ្មីនេះ រឿងរ៉ាវរបស់តេជគុណតាក់ស៊ី ហាក់បន្តកើនមានឡើងជាបន្តបន្ទាប់ តាំងពីការប្រកាសចុះចោលប្រពន្ធនិងកូន ថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនា ការបួសមិនទាន់បាន ព្រោះត្រូវចាំបាច់រៀនធម៌វិន័យឲ្យចេះសិន និងការសម្តែងធម៌ទេសនា បែបកំប្លែងរហូតត្រូវបានផ្អាកការទេសនាបណ្តោះអាសន្ន សិនផងដែរ ក្រោយមកក៏មានការភ្ញាក់ផ្អើលឡើងសារជាថ្មី ខណៈដែលតេជគុណតាក់ស៊ី ដែលទើបតែ​ចូល​បួស​ជា​ព្រះសង្ឃ​កាល ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​មកនេះ នៅ​វត្ត​ថ្មី​ដងទង់​ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​ ត្រូវបានគណនីFacebook ឈ្មោះ​ Nov Reth បង្ហោះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ពី​រឿងរ៉ាវ​លោក​ម្ចាស់ តាក់ ស៊ី ដែល​កំពុង​ប្រឈម​នឹង​ការ​:​ជំងឺ​ធ្ងន់ធ្ងរ ហើយប្រកាសលាចាក​សិក្ខាបទ​ លុះថ្ងៃទី៥ សីហា នេះ លោកម្ចាស់​ តាក់​ ស៊ី បានលាចាកសិក្ខាហើយ បន្ទាប់ពីលាចាកសិក្ខាបទភ្លាម អន្ទិត តាក់ ស៊ី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕