មិនជឿកុំប្រមាថ! បុរសដែលជាប់ក្នុងរូងភ្នំចក្រី គឺដោយសារតែធ្លាប់បានយកកង​ដៃបុរាណ​១០​កង និង ឆ្អឹង​ភ្លុក​​ ​ចេញពីរូងភ្នំ ទើបជួបគ្រោះថ្នាក់បែបនេះ.. (មានវីដេអូ)
ព័ត៌មាន
3.67K

តាមការលើកឡើងពីប្រជាពលរដ្ឋ និងអ្នកមានអបិយជំនឿ បានឲ្យដឹងថា ដោយមានការទស្សន៍ទាយពីអាចារ្យថា បុរសដែលជាប់ថ្មក្នុងរូងភ្នំចក្រី រូបនេះ បានយករបស់ពីក្នុងរូងភ្នំ ហើយបើតាមប្រភពព័ត៌មានដែលសាកសួរពីសាច់ញាតិទើបដឹងថា បុរសរងគ្រោះរូបនេះ ធ្លាប់បានយក​កង​ដៃបុរាណ​១០​កង និង ឆ្អឹង​ភ្លុក​​ ​ចេញពីរូងភ្នំ ទើបពេលដែលគាត់រងគ្រោះ​ជាប់ក្នុងរូងភ្នំនេះពេលទៅយកអាចមន៍ប្រចៀវ ភរិយាក៏យកកងដៃនោះ មកធ្វើពិធីសែនប្រេនលាបំនន់ ទើបក្រោយមកអាចយកបុរសរូបនោះចេញមកក្រៅបាន ដោយមានការជួយសង្គ្រោះ ពីក្រុមសង្គ្រោះជាច្រើននាក់ ។

បុរសដែលជាប់ក្នុងថ្មរូងភ្នំនេះ មានឈ្មោះ បូរ៉ា ​អាយុ ២៧​ឆ្នាំ រស់​នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង ដែលបាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី០៤ ខែសីហា ឆ្នាំ២០១៩ ធ្លាក់កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្រោយប្រើពេលជាច្រើនម៉ោង ក្នុងប្រតិបត្តិការជួយសង្គ្រោះបុរសម្នាក់ ដែលគាបជាប់ថ្ម ក្នុងរូងថ្មភ្នំចក្រី ពេលនេះបុរសខាងលើ ត្រូវបានសង្គ្រោះយកចេញបានហើយ នៅវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលការជួយសង្គ្រោះមានការចូលរួមពីកងកម្លាំងមកពីអង្គភាព៧១១ កម្លាំងយោធភូមិភាគទី៥ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដែលមានការដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ពេលសង្គ្រោះចេញបានហើយ ជនរងគ្រោះត្រូវបានគ្រូពេទ្យពិនិត្យសុខភាព រួចក្រុមសង្គ្រោះសម្រូតជនរងគ្រោះពីលើភ្នំចុះមកក្រោម ដែលមានកម្ពស់ប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីដី រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្តទៀត៕