ទិដ្ឋភាពមង្គលការ តារាកំប្លែងមេម៉ាយកូនមួយ អ្នកនាង ខ្ញុង និងលោក កៃដ នៅព្រឹកនេះ
កម្សាន្ត
8.16K

តារាកំប្លែង មេម៉ាយកូនមួយ អ្នកនាង ខ្ញុង ពេលនេះបានរកឃើញសុភមង្គលថ្មីហើយ ដោយបានដឹកដៃគ្នាជាមួយ នាយ កៃដ ចូលរោងការតាមប្រពៃណី យ៉ាងអាធឹកអធម ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរផងដែរ ។

អាពាហ៍ពិពាហ៍របស់នាយ កៃដ និងតារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ នៅផ្លូវលេខ៥ ហួសផ្សារព្រែកភ្នៅ ដល់បង្គោលគីឡូម៉ែត្រលេខ១៥ ភូមិឌួង ក្នុងបុរីបុនជេស។

ក្នុងថ្ងៃដ៏ពិសេសនេះ តារាកំប្លែង អ្នកនាង ខ្ញុង ហាក់បីដូចជាមានអារម្មណ៍រំភើប សប្បាយរីករាយជាខ្លាំង លាយឡំទាំងអារម្មណ៍អរភ័យផងដែរ បើកក្រឡេកមកមើលអ្នកកំដរកូនកម្លោះវិញ មានទាំងលោកឧកញ៉ា ឃ្លោក ផងដែរ ក្នុងនោះអ្នកនិយមលេងបណ្តាញសង្គម ក៏មានការជូនពរអ្នកទាំង២ឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕