តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ទ្រាំមិនបានចេញមុខបកស្រាយថា អ្នកខ្លះដល់ថ្នាក់ចាប់កំហុសគណៈកម្មការ មិនអស់ចិត្តរហូតដល់ចាប់កំហុសពិធីករទៀត!
កម្សាន្ត
4.98K

ក្រោយមានមតិមហាជន បានលើកឡើងការមិនពេញចិត្ត និងផ្ទុះការរិះគន់ទៅលើ ប្អូនៗដែលជាបេក្ខនារី៣នាក់ ក្នុងចំណោមបេក្ខនារី៤នាក់ ដែលកំពុងប្រកួតក្នុងកម្មវិធី​លំដាប់​ពិភពលោក X-Factor Cambodia សប្តាហ៍​ទី៥ ​ឈាន​ចូលដល់​វគ្គមួយទៀតដែលមានឈ្មោះ​ថា BOOT CAMP ដោយ​តម្រូវឲ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ និង ចាប់យក​បទ​ចម្រៀង​មក​ធ្វើការ​ប្រកួតប្រជែង ក្រោម​ការជ្រើសរើស​ពី​គណៈកម្មការ​ទាំង​បួន ដែលជាកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា និងរិះគន់ដល់គណៈកម្មការដែលប្រកាសលទ្ធផលធ្វើឲ្យគ្នាភ័យ បូករួមទាំងពិធីការិនី បញ្ចេញកាយវិការមិនសមរម្យ ពេលប្អូនស្រី ចាន់ ឡា រត់ទៅរកឱបនោះ ពេលនេះស្រាប់តែ តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ដែលជាគណៈកម្មាក្នុងកម្មវិធី X-Factor Cambodia បានធ្វើការបកស្រាយថា អ្នកខ្លះដល់ថ្នាក់ចាប់កំហុស គណកម្មការ មិនអស់ចិត្ត រហូតទៅចាប់កំហុសពិធីករទៀត។

យោងតាមការខំមិនក្នុងការផុសរបស់អាខោន គឹម ហួរ ដែលលោក ណុប បាយ៉ារិទ្ធ បានចូលទៅខមមិនថា៖ គ្នានិយាយតាំងពីវគ្គដំបូងjudge Audition ថាគ្នាក្រ តែគ្នាអត់លំបាកទេ គ្នាតស៊ូ បើចង់ជួយគាត់មែន គួរតែជួយតាំងពីពេលហ្នឹង អ្នកខ្លះជួយពីចិត្តពីបេះដូងមែន តែខ្លះធាតុពិតដើម្បីតែផលប្រយោជន៍ខ្លួនឯងតែម្តង ផេកfacebookមួយចំនួនក៍ចឹង បំផុសបំផុលអោយបានតែ likeច្រើន។ មនុស្សសម័យនេះស្វែងរកឱកាសនិយម និងបានបន្ថែមថា៖ អស់ពីចាប់កំហុសថាពិធីកររើសអើស ដល់រឿងគណៈកម្មការប្រកាស ។ ឬគិតថាគាត់មិនទាន់ល្បីដោយសារគ្មានអ្នកបំផុសបំផុល ពិធីករភ្ញាក់ផ្អើលឃើញគាត់យំខ្លាំងព្រោះនៅលើឆាកគាត់មិនទាន់យំខ្លាំង ណាមួយគាត់ចុះមកបែរខ្នងដាក់កាម៉េរ៉ាពិធីកចាប់គាត់បង្វិលអោយចំកាម៉េរ៉ា ហើយអោយគាត់និយាយ ។ ឯគណៈកម្មការប្រកាស គេចង់អោយមានការរំភើប តក់ស្លុតចឹងហើយ កុនក្តី ប្រឡងក្តីអោយតែជាទស្សនីយភាព ត្រង់ៗមានអីល្អមើល មានអីចង់តាមដាន ។ ដល់តែមានអ្នកផុសផលបានដណ្តើមគ្នាជួយ ។ ត្រឹមតែអ្នកទើសមួយៗហ្នឹង ទៅsurprise ខួបកំណើតបងប្អូន មិត្តភក្តិម្តងៗ ចាំពញ្ញាក់អារម្មណ៍ធ្វើអី ម៉េចមិនហៅម្ចាស់ខួបមកបើកនំ កាត់នំមុខគាត់ទៅ ចាំបាច់អោយម្ចាស់ខួបរំភើបដល់យំ ដល់សើចធ្វើអី ហើយកាដូរក៍គួរតែហុចត្រង់ៗដែេមិនបាច់ដាក់ប្រអប់ រំបិតជិតទេ ។ វិលមុខណាស់ស្រុករំដួល រៀនចេះពេកទៅ និពន្ធបានរឿងថ្មីៗរហូត ។ ផ្លូវនៅឋានសួគ៌ដុះស្មៅជុក ឯផ្លូវនៅឋាននរកវិញសឹកខ្ទេច ៕