កូរ៉េខាងជើង ​បានលួចលុយ​២​ពាន់លានដុល្លារ(Hack)​ពី​​ធនាគារជាច្រើននៅលើពិភពលោក ដើម្បី​ផលិតនិង​អភិវឌ្ឍអាវុធនុយក្លេអ៊ែរ
ព័ត៌មានអន្តរជាតិ
1.23K

បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បានឲ្យដឹងថាកូរ៉េខាងជើង បានលួចលុយ​២ពាន់លានដុល្លារ ដើម្បីយកទៅផលិតនិង​អភិវឌ្ឍអាវុធនុយក្លេអ៊ែរ តាមរយៈការវាយប្រហារព័ត៌មានវិទ្យា​(Hack) ពីធនាគារជាច្រើននៅលើ​ពិភពលោក និងការដោះដូររូបិយប័ណ្ណគ្រីប។ ​

ក្រុមអ្នកជំនាញសហរដ្ឋអាមេរិក(UN) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត(Hack)ដើម្បីវាយប្រហារកាន់តែខ្លាំងឡើងដើម្បីលួចយកមូលនិធិពីស្ថាប័នហិរញ្ញវត្ថុនិងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបដើម្បីបង្កើតប្រាក់ចំណូល។​​ ខណៈក្រុមអ្នកជំនាញ កំពុងស៊ើបអង្កេតលើ ការវាយប្រហារព័ត៌មានវិទ្យាចំនួន៣៥លើក ប៉ុន្តែ​មិនទាន់មានការបញ្ជាក់​ឱ្យច្បាស់ពីករណីនេះនៅឡើយនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំនួន​៣ ដងហើយថ្មីៗនេះនៅក្នុងខែមិថុនា នៅពេលដែលលោកបានក្លាយជាប្រធានាធិបតី អង្គុយនៅសហរដ្ឋអាមេរិកដំបូងគេ ដែលបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅតំបន់គ្មានយោធា (DMZ) រវាងប្រទេសកូរ៉េទាំង២។

យ៉ាងណាមិញ យោងតាមការចេញផ្សាយរបាយការណ៍ខាងលើនេះ ខណៈ​ដែល​ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងតែឡើងកម្ដៅឡើងវិញជាថ្មី បន្ទាប់ពីកូរ៉េខាងជើង បាញ់សាក​ល្បងមីស៊ីលចំនួន៤លើក ក្នុងរយៈពេលមិនដល់៨ថ្ងៃផង ដែលជាការព្រមាន ចំពោះការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែល​​ធ្វើឡើង​កាលពីដើមសប្ដាហ៍ កន្លងទៅនេះ៕ 

ប្រភព៖ Reuters