មហាជននាំគ្នាអាណិតនិងគាំទ្រ ខុសប្លែកតែអ្នកនាង ម៉ៅ ស៊ីណាត បែរជាលើកឡើងថា« ហត់នឹងសង្គមតែស្ករ ប្រលងយកសំឡេង ឬយកការអាណិត ឆ្លើយផងអ្នកតែស្ករ?»
កម្សាន្ត
2.44K

ក្រោយមានមតិមហាជន បានលើកឡើងការមិនពេញចិត្ត និងផ្ទុះការរិះគន់ទៅលើ ប្អូនៗដែលជាបេក្ខនារី៣នាក់ដែលកំពុងប្រកួតក្នុងកម្មវិធី​លំដាប់​ពិភពលោក X-Factor Cambodia សប្តាហ៍​ទី៥ ​ឈាន​ចូលដល់​វគ្គមួយទៀតដែលមានឈ្មោះ​ថា BOOT CAMP ដោយ​តម្រូវឲ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ និង ចាប់យក​បទ​ចម្រៀង​មក​ធ្វើការ​ប្រកួតប្រជែង ក្រោម​ការជ្រើសរើស​ពី​គណៈកម្មការ​ទាំង​បួន ដែលជាកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា តែបែរជាលេចចេញនូវកាយវិការមិនសមរម្យ ប្រៀបដូចជារើសអើងមិត្តរួមក្រុម និងរិះគន់ដល់គណៈកម្មាដែលប្រកាសលទ្ធផលធ្វើឲ្យគ្នាភ័យ បូករួមទាំងពិធីការិនី បញ្ចេញកាយវិការមិនសមរម្យ ពេលប្អូនស្រី ចាន់ ឡា រត់ទៅរកឱបនោះ ដែលកាន់តែធ្វើឲ្យមហាជនជាច្រើនមានការអាណិត ខ្លះលើកទឹកចិត្ត និងខ្លះទៀតជួយឧបត្ថម្ភ តាមរយៈផ្សេងៗ ខ្លះជាឡេ ខ្លះជាទូរសព្ទ ការតុបតែងខ្លួន និងគ្រឿងអលង្ការជាដើម ។

ដោយឡែក ស្រាប់តែមហាជនបានមានការហួសចិត្តខ្លាំងទៅលើ អ្នកនាង ម៉ៅ ស៊ីណាត បែរជាលើកឡើងថា « 21 ឆ្នាំក្នុងអាជីបសិល្បះ ខ្ញុំសូមចេញយោបល់តិច ហត់នឹងសង្គមតែស្ករ អត់យល់ មើលមិចថាគេរើសអើងគាត់ បើអ្នកស្ថិតក្នុងស្ថានភាពនោះ ហើយពេលគេតម្រូវអោយមនុស្ស៣នាក់ ដោយមានអ្នកក្នុងចំណោម៣នាក់នោះ ឈានមកមុខមួយជំហាន រួចគេប្រកាសថាបានជាប់ តើអ្នកស្ទុះទៅអោបគ្នាដែលជាប់ដូចគ្នា ឬ ប្រកាសហើយរត់ទៅអោបអ្នកមិនទាន់ដឹងពីលទ្ធផល។ មើលយ៉ាងមិចថាគណកម្មការរើសអើង មើលមិចថាគេមើលងាយគាត់ បើគេរើសអើង គេអោយគាត់ដល់ជាប់ដល់វគ្គនឹងទេ បើគាត់ស្លៀកចេញមកមិនសមអ្នកសិល្បៈបែបនឹង អត់យល់សង្គមតែស្ករសួរមួយម៉ាត់ តើកម្មវិធីនឹង គេប្រលងចម្រៀងយកសំលេង យកទេពកោសល្យ ឬ យកក្ដីអាណិត ឆ្លើយផងអ្នកតែស្ករ”៕