​ទឹកជំនន់សម្លាប់​មនុស្ស១២នាក់ និង៦១នាក់ត្រូវបានជួយសង្គ្រោះ នៅប្រទេសចិន(មានវីដេអូ)
ព័ត៌មានអន្តរជាតិ
347

ប្រទេសចិន៖ យោងតាមការផ្សាយពីសារព័ត៌មាន Weather នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ទឹកជំនន់ភ្លាមៗក្រោយពី​មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ទេសភាពដ៏ពេញនិយមមួយនៅភាគកណ្តាលប្រទេសចិន ​បណ្តាលឲ្យមនុស្ស​១២​នាក់ស្លាប់និង​កំពុងបាត់ខ្លួន។

មិនតែប៉ុណ្ណោះ បើយោងតាមទូរទស្សន៍CCTV បានឲ្យដឹងថា មនុស្ស​៦១ នាក់ ត្រូវបានគេជួយសង្គ្រោះពីទឹកជំនន់កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍ នៅឌូបៃហ្គោ ក្នុងខេត្តហូប៉ី។​

អាជ្ញាធរស្រុក Hefeng បានចេញសេចក្តីជូនដំណឹងមួយកាលពីខែមុន ដែលហាមឃាត់យានយន្តនិងបុគ្គលពីការចូលទៅក្នុងតំបន់ដែលមិនទាន់អភិវឌ្ឍដែលជ្រលងភ្នំស្ថិតនៅក្នុងតំបន់ទេសភាព Pingshan​។ សេចក្តីជូនដំណឹងបានឲ្យដឹងថា តំបន់នេះមិនមានលក្ខខណ្ឌត្រឹមត្រូវដើម្បីទទួលបានភ្ញៀវទេសចរទេ។

យ៉ាងណាមិញ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្សបាត់ខ្លួនបន្ថែមទៀត កំពុងបន្តធ្វើឡើងនៅតំបន់ Hefeng ប៉ុន្តែមិនមានការបញ្ជាក់ចំនួនច្បាស់លាស់ឡើយ ដោយពួកគេត្រូវបានអាជ្ញាធរបញ្ជាក់ថា សុទ្ធសឹងតែជាអ្នកទេសចរមកលេងនៅតំបន់ធម្មជាតិ Hefeng៕ 

ប្រភព៖ Weather