មហាជនផ្ទុះការរិះគន់បេក្ខនារី៣នាក់ ក្នុងកម្មវិធី X Factor Cambodia ក្រោយបញ្ចេញកាយវិការ រើសអើងមិត្តរួមក្រុម
កម្សាន្ត
3.05K

មហាជនជាច្រើននៅក្នុងបណ្តាញសង្គម បានលើកឡើងការមិនពេញចិត្ត និងផ្ទុះការរិះគន់ទៅលើ ប្អូនៗដែលជាបេក្ខនារី៣នាក់ ក្នុងចំណោមបេក្ខនារី៤នាក់ ដែលកំពុងប្រកួតក្នុងកម្មវិធី​លំដាប់​ពិភពលោក X-Factor Cambodia សប្តាហ៍​ទី៥ ​ឈាន​ចូលដល់​វគ្គមួយទៀតដែលមានឈ្មោះ​ថា BOOT CAMP ដោយ​តម្រូវឲ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ និង ចាប់យក​បទ​ចម្រៀង​មក​ធ្វើការ​ប្រកួតប្រជែង ក្រោម​ការជ្រើសរើស​ពី​គណៈកម្មការ​ទាំង​បួន ដែលជាកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា ។​

ស្រាប់តែថ្មីៗ មាន​មតិ​រិះគន់យ៉ាងខ្លាំងដល់​បេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ឈ្មោះ ចាន់​ឡា​ ដែលជា​ក្រុម​របស់ខ្លួន ​ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះទេ តែក្នុងនោះបន្ទាប់ពីមានការរិះគន់នេះ មានមហាជនជាច្រើនបានអាណិតទៅលើ ចាន់ ឡា ដោយក្នុងនោះមានទាំងអ្នកនាង គ្រត ដែលជាតារាកំប្លែងដ៍ល្បីក្នុងប្រទេសកម្ពុជា ជួយឧត្ថម្ភជាគ្រឿងសម្អាង និងខ្លះបានឧបត្ថម្ភដូចជាគ្រឿងអលង្ការ និងការផាត់មុខ តុបតែងខ្លួនជូន ចាន់ ឡា ផងដែរ ។

ហើយក្នុងនោះ ក៏មានបេក្ខនារីឈ្មោះ នឿន ស្រីនិត បានចេញមុខសូមទោសពីសំណាក់ទស្សនិកជនទាំងអស់ សំរាប់សកម្មភាពពួកនាងខ្ញុំទាំង៣នាក់ ដោយបានលើកឡើងថា ការពិតមកពីពួកនាងរំភើបភ័យអរខ្លាំងពេក ទើបលេចចេញកាយវិការបែបនោះ មិនមែនរើសអើងវណ្ណៈជាមួយចាន់ឡា នោះទេ ។ ចំណែកចាន់ឡាក៏លើកថា មិនមានការរើសអើងនោះទេ ការពិតពួកនាងស្រឡាញ់រាប់អានគ្នាណាស់ ៕