យោងតាមគណនីFacebook របស់លោក ហេង ឡុង បានបង្ហោះទាំងស្រុងថា «មុននេះបន្តិចព្រះតេជគុណ តាក់ស៊ី ត្រូវបាន សមាគមសិល្បករខ្មែរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។ បញ្ជាក់: ព្រះតេជគុណបានលាចាកសិក្ខាបទកាលពីព្រឹកមិញនេះ ខ្ញុំបាទនឹងបញ្ជូនព័ត៌មានថ្មីៗ អំពីស្ថានភាពជំងឺរបស់គាត់នៅយប់បន្តិចទៀត»។
យោងតាមគណនីFacebook របស់គុណម្ចាស់ Nov Reth បានបង្ហោះទាំងស្រុងថា « 05/08/2019 ពេលវេលាចូលមកដល់ លោកម្ចាស់ តាក់ ស៊ី ក៏ត្រូវលាចាកសិក្ខាបទ ធ្វើឲ្យអាត្មាមានអារម្មណ៍ក្ដុកក្ដួលស្ដាយព្រះអង្គណាស់ តែបញ្ហាជំងឺ មិនអាចឲ្យព្រះអង្គនៅបាន» ។
សូមរំលឹកឡើងវិញបន្តិចថ្មីនេះ រឿងរ៉ាវរបស់តេជគុណតាក់ស៊ី ហាក់បន្តកើនមានឡើងជាបន្តបន្ទាប់ តាំងពីការប្រកាសចុះចោលប្រពន្ធនិងកូន ថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនា ការបួសមិនទាន់បាន ព្រោះត្រូវចាំបាច់រៀនធម៌វិន័យឲ្យចេះសិន និងការសម្តែងធម៌ទេសនា បែបកំប្លែងរហូតត្រូវបានផ្អាកការទេសនាបណ្តោះអាសន្ន សិនផងដែរ ក្រោយមកក៏មានការភ្ញាក់ផ្អើលឡើងសារជាថ្មី ខណៈដែលតេជគុណតាក់ស៊ី ដែលទើបតែចូលបួសជាព្រះសង្ឃកាល ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានគណនីFacebook ឈ្មោះ Nov Reth បង្ហោះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ពីរឿងរ៉ាវលោកម្ចាស់ តាក់ ស៊ី ដែលកំពុងប្រឈមនឹងការ:ជំងឺធ្ងន់ធ្ងរ ហើយប្រកាសលាចាកសិក្ខាបទ លុះថ្ងៃទី៥ សីហា នេះ លោកម្ចាស់ តាក់ ស៊ី បានលាចាកសិក្ខាហើយ៕





.jpeg?1564993701)
.jpeg?1564993701)


