អតីតតារាកំប្លែង តេជគុណ​ តាក់​ ស៊ី​ សឹកហើយនៅព្រឹកនេះ
កម្សាន្ត
3.61K

យោងតាមគណនីFacebook របស់គុណម្ចាស់ Nov Reth បានបង្ហោះទាំងស្រុងថា « 05/08/2019 ពេលវេលា​ចូល​មកដល់​ លោកម្ចាស់​ តាក់​ ស៊ី​ ក៏​ត្រូវ​លាចាកសិក្ខាបទ​ ធ្វើ​ឲ្យអាត្មាមានអារម្មណ៍ក្ដុកក្ដួលស្ដាយព្រះអង្គណាស់​ តែបញ្ហាជំងឺ​ មិនអាច​ឲ្យព្រះអង្គនៅបាន"។

សូមរំលឹកឡើងវិញបន្តិចថ្មីនេះ រឿងរ៉ាវរបស់តេជគុណតាក់ស៊ី ហាក់បន្តកើនមានឡើងជាបន្តបន្ទាប់ តាំងពីការប្រកាសចុះចោលប្រពន្ធនិងកូន ថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនា ការបួសមិនទាន់បាន ព្រោះត្រូវចាំបាច់រៀនធម៌វិន័យឲ្យចេះសិន និងការសម្តែងធម៌ទេសនា បែបកំប្លែងរហូតត្រូវបានផ្អាកការទេសនាបណ្តោះអាសន្ន សិនផងដែរ ក្រោយមកក៏មានការភ្ញាក់ផ្អើលឡើងសារជាថ្មី ខណៈដែលតេជគុណតាក់ស៊ី ដែលទើបតែ​ចូល​បួស​ជា​ព្រះសង្ឃ​កាល ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​មកនេះ នៅ​វត្ត​ថ្មី​ដងទង់​ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​ ត្រូវបានគណនីFacebook ឈ្មោះ​ Nov Reth បង្ហោះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ពី​រឿងរ៉ាវ​លោក​ម្ចាស់ តាក់ ស៊ី ដែល​កំពុង​ប្រឈម​នឹង​ការ​:​ជំងឺ​ធ្ងន់ធ្ងរ ហើយប្រកាសលាចាក​សិក្ខាបទ​ លុះថ្ងៃទី៥ សីហា នេះ លោកម្ចាស់​ តាក់​ ស៊ី បានលាចាកសិក្ខាហើយ៕