ដោយក្តីអាណិតអាសូរ! ឯកឧត្តម ហ៊ុន ជា ឧបត្ថម្ភថវិកា១លានរៀល ជូនលោកតាពិការភ្នែកដែលត្រូវមើលថែប្រពន្ធមានជំងឺ និងកូនដែលមិនមានសតិមិនល្អម្នាក់ទៀត តាមរយៈក្រុមការងារTVFB
ព័ត៌មាន
1.45K

ពិតជាអរគុណខ្លាំងណាស់ ដោយក្តីអាណិតអាសូរ ឯកឧត្តម ហ៊ុន ជា បានជួយឧបត្ថម្ភថវិកាចំនួន១លានរៀលតាមរយៈក្រុមការងារTVFB ជូនដល់លោកតា ដែលគាត់ពិការភ្នែក ហើយត្រូវមើលថែប្រពន្ធមានជំងឺ និងកូនដែលមិនមានសតិមិនល្អម្នាក់ទៀត ដែលកំពុងរស់នៅក្នុងភូមិអូរកោះគគី​ ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ។

ពេលបានឃើញហើយលើសពីណិត​ ដើម្បីចិញ្ចឹមប្រពន្ធមានជំងឺរាំរៃ​ ធ្លាក់ឈាម​ និងកូនប្រុសសតិមិនគ្រប់​ លោកតាសុខចិត្តធ្វើការទាំងពិការភ្នែក ហើយអ្វីដែលអាសូរជាងនេះទៅទៀត គាត់ត្រូវរកលុយសងបំណុលគេទៀត​ ព្រោះខ្ចីលុយគេមើលជំងឺប្រពន្ធ​គាត់៕