Update ៖ បុរសម្នាក់ដេកស្លាប់នៅមុខឡាន ទាំងដៃកាន់កាំភ្លើងខ្លី ជនរងគ្រោះជានាយនគរបាលអន្តោប្រវេសន៍ ជនរងគ្រោះមានជំងឺប្រចាំកាយព្យាបាលមិនជា, ជំនាញអៈអាងថា ជាករណីធ្វើអត្តឃាត
ព័ត៌មាន
6.6K

ព្រះសីហនុ៖ ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅមុខរថយន្តឡិចសុីស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8029 ដោយដៃមានកាន់កាំភ្លើងខ្លី និងមានស្លាកស្នាមដោយគ្រាប់កាំភ្លើងត្រង់ក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺជាការធ្វើអត្តឃាតដោយខ្លូនឯង។

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងនគរបាលកំពុងសហការចុះមកការពារទីតាំង ដើម្បីអោយខាងជំនាញខាងកោសលវិច្ច័យធ្វើការត្រួតពិនិត្យរកពីមូលហេតុនៃការស្លាប់នេះ ឆ្លងតាមការស្រាវជ្រាវ និងការធ្វើកោសល្យវិច្ឆ័យពីសមត្ថកិច្ចជំនាញ បានបង្ហាញថា មន្ដ្រីនគរបាលដែលប្រទះឃើញដេកស្លាប់នោះ បានធ្វើអត្ដឃាតដោយខ្លួនឯង ក៏ព្រោះតែជនរងគ្រោះមានជំងឺស្ដ្រេះ និងមួយទៀត មានជំងឺប្រចាំការដែលព្យាបាលមិនជា ដោយមិត្តរួមការងារតែងតែលឺជនរងគ្រោះថ្អួញថ្អែរថា ឈឺក្បាល។

សាកសពជនរងគ្រោះឈ្មោះ ហេង សៅគីរី មានឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ត្រី (ស័ក្ដិ៤) តួនាទី នាយផ្នែកសេនាធិការ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ។ ជនរងគ្រោះប្រើកាំភ្លើងម៉ាក TAURUS ហើយរូបគេទម្លាប់ប្រើដៃឆ្វែង ស៊ីចង្វាក់នឹងស្នាមរបួសត្រង់ចំណុចសៀតថ្កាខាងឆ្វេងធ្លាយទៅម្ខាងទៀត ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់។

នៅកន្លែងកោសល្យវិច្ឆ័យសមត្ថកិច្ចក៏បានរកឃើញមានលិខិតបណ្ដាំ នៅក្នុងរថយន្ដដោយមានសរសេរអក្សរថា "លាហើយ" ដែលអក្សរនេះប្រធានអង្គភាពរបស់ជនរងគ្រោះ និងមិត្ដរួមការងារ ទទួលស្គាល់ថា នេះគឺជាអក្សររបស់ជនរងគ្រោះយ៉ាងពិតប្រាកដ៕