Ly Hour Leasing PLC

ងាយៗ មិនបាច់ភ័យបញ្ហាសុដន់ធ្លាក់យារឡើយ

សុភាពនារីទាំងឡាយតែងតែប្រាថ្នាចង់បានសុដន់តឹងណែន ធំទ្រលក់ទ្រលន់គួរឲ្យ​ចង់នែបនិត តែបំណង​មួយនេះ​មិនចេះ​តែទទួលបាន​គ្រប់គ្នា​នោះទេ ព្រោះមានកត្តាជាច្រើន​ដែលធ្វើឲ្យសុដន់មាន​ការប្រែប្រួល។ ទោះជាយ៉ាងណាក្តី បើយោងតាម​គេហទំព័រ healthylifehouse បានបង្ហាញថា អ្នកអាចការពារមិនឲ្យសុដន់​យារធ្លាក់បាន ដោយប្រើប្រាស់​វិធីធម្មជាតិងាយៗ។ វិធីសាស្ត្រមួយ​នេះ មិនត្រឹមតែចំណាយ​តិចប៉ុណ្ណោះទេ ថែមទាំង​អាចជួយថែរក្សា​រូបរាងសុដន់​ឲ្យនៅស្អាត​ជារៀងរហូត។

ធាតុផ្សំ:

    ស៊ុត ១គ្រាប់
    ទឹកដោះគោយ៉ាអួ ១ស្លាបព្រាបាយ
    ប្រេងវីតាមីនE ១ស្លាបព្រាបាយ


របៀបអនុវត្ត:

    លាយធាតុផ្សំទាំងអស់ឲ្យក្លាយទៅជាល្បាយសាច់មួយ
    បន្ទាប់មកលាបនៅលើសុដន់ទាំងសងខាង (តែជៀសវាងចុងសុដន់)
    ទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេលកន្លះម៉ោង ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។

សូមព្យាយាមអនុវត្តរូបមន្តធម្មជាតិមួយនេះយ៉ាងហោចណាស់មួយសប្តាហ៍ឲ្យបាន៣ដង រៀងរាល់ពេលល្ងាច សុដន់​របស់អ្នក​នឹង​ជៀសផុតពី​ភាព​យារធ្លាក់​ជាក់ជាមិនខាន៕

ប្រភព៖ ហ្វេសប៊ុក




អត្ថបទទាក់ទង៖