នារីស្រស់ស្អាតម្នាក់ ជាអតីតតារាចម្រៀង​ Original Song កើតទុក្ខមិនសុខចិត្តយំខ្សឹបខ្សួលស្រែករកភាពយុត្តិធម៌ ក្រោយត្រូវគេកាត់តរូបភាពអាក្រាតបង្ហោះក្នុងFacebook! (មានវីដេអូ)
ព័ត៌មាន
9.72K

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ ដែលធ្លាប់ជាអតីតតារាចម្រៀង​ Original Song និងជាយុវនារីស្មគ្រ័ចិត្ត របស់ក្រុមយុវជនប្រមូលសំរាម​ បានកើតទុក្ខយំសោកបោកខ្លួន ព្រោះមានជនខិលខូច បានយករូបភាពរបស់នាង ទៅកាត់តជារូបភាពអាក្រាតកាយ រួចបង្ហោះចែកចាយក្នុងបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងជាខ្លាំង។

នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ នារីខាងលើបានទំនាក់ទំនងមកកាន់TVFB ទាំងសម្លេងយំសោក ទឹកភ្នែករលីងរលោង បានសំណូមពរឲ្យជួយផ្សាយ ដើម្បីរកភាពយុត្តិធម៌ជូនគាត់វិញ ជាពិសេសសំណូមពរដល់សមត្ថកិច្ចមេត្តាជួយថែរក្សាសុវត្ថិភាពជូននាងផងក្រោយនាងត្រូវបានគេគំរាម និងជួយតាមចាប់ជនខិលខូចមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ចង់ជ្រាបច្បាស់ ពីព័ត៌មាននេះ សូមទស្សនាការសម្ភាសន៍របស់លោក សុវណ្ណ រិទ្ធី ជាមួយនិងនារីរងគ្រោះ ៖