ស្ត្រីម្នាក់ស្រវឹង ជិះម៉ូតូរេចង្កូតដួលរបួសធ្ងន់ដោយខ្លួនឯង
ព័ត៌មាន
592

ពោធិ៍សាត់៖ ស្ត្រីម្នាក់ជិះម៉ូតូរេចង្កូតដួល បណ្តាលឲ្យរងរបួសធ្ងន់បែកមុខមាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ ទួន នូវ ភេទស្រី អាយុ ៥០ឆ្នាំ បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-3805 ស្ថិតក្នុងស្ថានភាពស្រវឹង ពីជើងទៅត្បូង រេចង្កូតទៅឆ្វេងទៅស្ដាំ ក៏បានធ្លាក់ផ្លូវដួលបណ្តាលឲ្យរបួសធ្ងន់បែកមុខបែកមាត់ បែបនេះតែម្តង៕