ប្រពន្ធរបស់លោកព្រះរាជអាជ្ញារងខេត្តកោះកុង ឈឺចាប់ពេកទ្រាំលែងបាន បង្ហាញពីរូបស្រីកំណាន់ចិត្តរបស់លោកប្តីកំហូច ដែលតាមទាន់ក្នុងផ្ទះសំណាក់ស្រែនាង (មានវីដេអូ)
ព័ត៌មាន
17.9K

ភ្នំពេញ៖ យោងតាមគណនីFacebook ឈ្មោះ Kagna Chan kal ដែលជាភរិយារបស់លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង តាមទាន់ប្តីលួចលាក់មានស្រី នៅក្នុងផ្ទះសំណាក់ស្រែនាង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រួចមក ពេលនេះ ស្ត្រីជាប្រពន្ធបានបង្ហោះរឿងរ៉ាវឈឺចាប់ក្នុងដួងចិត្ត ព្រមទាំងការទម្លាយរូបថតស្រីស្នេហ៍របស់ប្តី ដោយបានសរសេរទាំងស្រុងថា ៖ នាងខ្ញុំស៊ូទ្រាំទុក្ខលំបាកនេះ រហូតមកជិត៦ឆ្នាំហើយ។ នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ និងចុះលិខិតអាពាហ៍ពិពាហ៍ ជាមួយស្វាមីឈ្មោះ អ៊ង រី ជាព្រះរាអាជ្ញារង ខេត្តកោះកុង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ។ បច្ចុប្បន្ននាងខ្ញុំមានចំណងដៃកូនស្រីម្នាក់ មានអាយុជិត៥ឆ្នាំ ក្នុងបន្ទុកគ្រួសារមួយនេះ នាងខ្ញុំខិតខំរកប្រាក់ទាំងលំបាក ដើម្បីឲ្យស្ថានភាពគ្រួសារមានការប្រសើរឡើង។ ក្រោយពីទទួលបានផ្លែផ្កាបន្តិចបន្តួចពីលុយកាក់មួយចំនួនខាងលើ ស្វាមីនាងខ្ញុំចាប់ផ្តើមរកលេស ដាក់កំហុសមកលើរូបនាងថា ជាស្រីមិនចេះធ្វើការងារផ្ទះ មិនទន់ភ្លន់ដាក់ក្រុមគ្រួសារគាត់ ឆ្អែតចិត្ត រស់នៅមិនចុះសំរុងនិងគ្នា ឈានទៅដល់ដាក់ពាក្យបណ្តឹងលែងលះភរិយាយខ្លួនឯង ស្របពេលដែលគាត់កំពុងលួចលាក់មានស្រី ផិតក្បត់ប្រពន្ធ។ អស់រយះកាលកន្លងផុតទៅជិត៦ឆ្នាំមកនេះ មិនមែនលើកទីមួយទេ ដែលគាត់បានផិតក្បត់មានស្រីក្រៅរហូតខ្ញុំចាប់បានភស្តុតាង តែខ្ញុំបានលើកលែងឲ្យគាត់សង្ឃឹមថាអាចបន្តដំណើរជីវិតគ្រួសាររួមគ្នាទៅមុខទៀត។ ប៉ុន្តែអ្វីៗមិនដូចការសង្ឃឹមរបស់ខ្ញុំនោះទេ គាត់ព្យាយាមដោះខ្លួនចេញពីសំពាយគ្រួសារមួយនេះ។ មកដល់បច្ចុប្បន្ននេះ នាងខ្ញុំបែរជាទទួលបានលិខិតបណ្តឹងលែងលះពីស្វាមីនាងខ្ញុំទៅវិញ។

ទាំងនេះជាការលើកឡើងរបស់ស្ត្រីជាប្រពន្ធ របស់លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង ព្រមទាំងការទម្លាយរូបថត របស់ស្រីកំណាន់ចិត្តរបស់ប្តីកំហូច៕