ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ព័ត៌មាន
1.04K

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ក្រោយកម្លាំងស្នាក់ការសន្តិសុខ ៥៦៧ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក ស សុភ័ក្ត្រា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង និងជាប្រធានស្នាក់ការសន្តិសុខ៥៦៨ បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដើមអំពឹលទឹក ស្ថិតនៅភូមិរស្មីសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង០៦រូបមានឈ្មោះ៖

១-ឈ្មោះ ហេង ពិសី ហៅដែត ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិរស្មីសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

២-ឈ្មោះ នុត ស្រីមាន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិរស្មីសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

៣-ឈ្មោះ សាន់ សាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នរស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

៤-ឈ្មោះ សួន មៀច ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត

៥-ឈ្មោះ ណូន វិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

៦-ឈ្មោះ ស៊ុន គោ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ បច្ចុប្បន្នរស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

កម្លាំងបាបដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១០កូនថង់ ស្មើ ១៦,៦៤ក្រាម -ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ រួមជាមួយនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធី