ម្តាយនិងលោកបញ្ញាសិទ្ធ ឡាយវីដេអូសុំទោស ឧកញ៉ា ឌួង ឆាយ ហើយដើម្បីបញ្ចប់រឿង (មានវីដេអូ)
កម្សាន្ត
5.46K

នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោយលោកឧកញ៉ា ឌួង ឆាយ ព្រមានឲ្យតារាសម្តែងលោក បញ្ញាសិទ្ធិ​ បកស្រាយសារជាថ្មីមុនចាត់ការតាមផ្លូវច្បាប់ ពេលនេះម្តាយនិងលោក បញ្ញាសិទ្ធ បានឡាយវីដេអូសុំទោសហើយ ដើម្បីបញ្ចប់រឿងហើយ ក្រោយផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានមួយបំភ្លើសការពិត យកទោសសងគុណ ។

ក្នុងនោះ ម្តាយលោកបញ្ញាសិទ្ធ បានលើកឡើងថា ដោយលោកបញ្ញាសិទ្ធ មានបញ្ហាវះកាត់បំពង់ក មិនអាចនិយាយបាន ទើបគាត់ជាម្តាយចេញមុខសុំទោសជំនួសកូន ក្រោយពីកូនរបស់គាត់បានបកស្រាយមិនសមរម្យកន្លងមកជាមួយសារព័ត៌មានមួយ បណ្តាលឲ្យឧកញ៉ា ឌួង ឆាយ និងលោកជំទាវ មិនសប្បាយចិត្ត ទាមទារឲ្យបកស្រាយសារជាថ្មី មុនចាត់ការតាមផ្លូវច្បាប់ ទើបគាត់និងកូនឡាយវីដេអូសុំទោស ហើយសុំឲ្យលោកឧកញ៉ាអនុគ្រោះ ដើម្បីបញ្ចប់រឿងគ្រប់យ៉ាងនៅពេលនេះ។ ចំណែករឿងបំណុលដែលជំពាក់នោះ កូនរបស់គាត់បានធ្វើការសងរួចរាល់អស់ហើយ តាំងពីត្រឡប់មកពីអូស្ត្រាលីម្ល៉េះ និងបានលើកដៃសំពះ បង្ហាញពីការគោរព និងសុំទោសឧកញ៉ា ឌួង ឆាយ ពីចម្ងាយ ដោយក្តីអនុគ្រោះ។

សូមរំលឹកផងដែរថា យោងតាមផេក SOUND CLUB បានបង្ហោះ ឆ្លើយតបនឹងការផ្តល់បទសម្ភាសន៍របស់តារាសម្តែង លោក បញ្ញាសិទ្ធិ​ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានមួយពីការជំពាក់បំណុលជាមួយ SOUND CLUB បំភ្លើសការពិត យកទោសសងគុណនោះ ពេលនេះ SOUND CLUB បានបង្ហោះទាំងស្រុងថា ៖ សូមបកស្រាយពីបុគ្គលឈ្មោះ កា បញ្ញាសិទ្ធ ដែលបានបកស្រាយក្នុងសារព័ត៌មានមួយ នៅថ្ងៃទី 6/07/2019។ ដែលបុគ្គល កា បញ្ញាសិទ្ធិ និយាយបែរជាយកគុណសងទោសទៅវិញ ដោយមិនបានដឹងគុណដែលក្លឹបបានជួយអោយធ្វើការតាំងពីដើម រហូតដល់ចប់ ហើយបុគ្គលនេះនិយាយរមើលគុណ លុយដែលក្រុមហ៊ុនបានជួយដូចជាចំនួនតិចណាស់ ភ្លេចពេលខ្លួនទឹកភ្នែកបានលុយនឹងហើយ ជួយអ្នកដោះទុក។

ជាដើមហេតុ បុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​ បានធ្វើកាអោយ SOUND CLUB​ អស់រយៈពេលជាងមួយឆ្នាំ ដោយបុគ្គល កា​ បញ្ញាសិទ្ធិ​ បានខ្ចីលុយពីក្រុមហ៊ុនជារៀងរាល់ខែ ដើម្បីយកទៅព្យាបាលជំងឺម្តាយនឹងសងទៅអោយអ្នកចងកាប្រាក់ជារៀងរាល់ខែ។ នៅថ្ងៃទី 26/មីនា/2018 អ្នកចងការប្រាក់របស់បុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​ បានមកទារប្រាក់ពីបុគ្គល បញ្ញាសិទ្ធិ​ ជំពាក់ដល់សោនក្លឹប ដោយបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​ គ្មានប្រាក់នឹងការប្រាក់សងគេក៏មានការយំទួញសោកបោកខ្លួន នៅក្នុងក្លឹបដោយឃើញដូចច្នេះ ក្រុមហ៊ុនសោនក្លឹប ក៏មានក្តីអាណិតមេត្តា ក៏បានអោយប្រាក់ខ្ចីសងគេ កា បញ្ញាសិទ្ធិ ដោយសារមានក្តីមេត្តាអាណិតអាសូរ របស់ក្រុមហ៊ុនក៏បានបន្ថែមប្រាក់អោយខ្ចីបន្ថែម 2000$ ជាង សរុបទាំងប្រាក់ជំពាក់ចាស់និងថ្មីជិត 4000$​ ដោយគ្មានយកការប្រាក់ពីបុគ្គលឈ្មោះ ការ​ បញ្ញាសិទ្ធិ​ សូម្បីតែមួយសេនរយៈពេលជាង 1ឆ្នាំ។

បន្ទាប់ពី ធ្វើការបានមួយរយៈ លោក កា បញ្ញាសិទ្ធ​ ក៏បានធ្វើការសុំលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីការលាឈប់របស់ កា បញ្ញាសិទ្ធ ក្រុមហ៊ុនក៏បានអោយធ្វើកិច្ចសន្យាជាមួយ កា បញ្ញាសិទ្ធ នៅពេលដែលលោកបានលាឈប់ថ្ងៃ 05.01.2019 ពីសោនក្លឹប គឺតម្រូវឲ្យសងប្រាក់ដែលនៅសល់ចំនួន 2,715$​ ពីសោនក្លឹបក្នុងរយៈពេល3ខែតាមកិច្ចសន្យា លោក កា បញ្ញាសិទ្ធិ​ ក៏បានព្រមព្រៀងគ្នាតាមកិច្ចសន្យា។ ប៉ុន្តែនៅពេលលោក សងប្រាក់គឺលោកពុំបានធ្វើតាមកិច្ចសន្យានោះទេ។ ដោយក្នុងរយៈពេល 5ខែគឺលោកបានសងលុយ បានត្រឹមតែ 500 $ ប៉ុណ្ណោះនៅខែឧសភា /2019 មកឲ្យសោនក្លឹប។

ក្រោយមកខាងក្រុមហ៊ុនក៏បានទំនាក់ទំនងទៅបុគ្គលឈ្មោះ កា​ បញ្ញារសិទ្ធ ម្តងហើយម្តងទៀត ដើម្បីទាក់ទងឲ្យមកដោះស្រាយលុយក្រុមហ៊ុនដែលជំពាក់នៅសល់ដោយជាក់ស្ដែង បុគ្គលឈ្មោះ កា​ បញ្ញាសិទ្ធិ មិនបានឆ្លើយតបនឹងកុហកថ្ងៃនេះថ្ងៃនោះ និយាយទៅគឺចំពាក់លុយក្រុមហ៊ុនទេតែធ្វើចរិកមិនថ្លៃថ្នូរ ដល់ពេលសងលុយគេចវេស ហើយមិនប្រាប់អោយក្រុមហ៊ុនដឹងពីដំណឹងរបស់លោកជាច្រើនដង ទើបក្រុមហ៊ុនបានបង្ហោះតាមបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុកដើម្បីឲ្យបុគ្គលឈ្មោះ កា ​បញ្ញាសិទ្ធិ ចូលមកដោះស្រាយ។

បន្ទាប់ពីបង្ហោះបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុករួចមក លោកបានឆ្លើយតបមកក្រុមហ៊ុនដោយទុកពេលរយៈពេលអោយលោកមួយសប្តាហ៍ទៀត ដើម្បីមកដោះស្រាយ ហើយក្រុមហ៊ុនក៏យល់ព្រម បន្ទាប់ពីរយៈពេលមួយសប្តាហ៍មក លោក​ កា​ បញ្ញាសិទ្ធិ ក៌បានសងប្រាក់ដើម្បីបញ្ចប់កាជំពាក់។

ដោយជាក់ស្តែងក្រុមហ៊ុនបានឃើញការឡាយវីដេអូរបស់លោក កា បញ្ញាសិទ្ធ នៅថ្ងៃទី 6 ខែ 7 2019 ខុសពីការពិតនឹងកិច្ចសន្យាដោយលោកបាននិយាយថា ក្រុមហ៊ុនពុំបានប្រាប់អោយលោកបានដឹងជាមុន ទើបក្រុមហ៊ុនសុំបកស្រាយអោយយល់ច្បាស់ពីបុគ្គល ឈ្មោះ កា បញ្ញាសិទ្ធ​ ជាមនុស្សមិនដឹងគុណ ដែលក្រុមហ៊ុនបានជួយពីមុនមក បែរជា​យកទោសមកសងគុណទៅវិញ ដោយសារបុគ្គលនេះមិនព្រមនិយាយចំរឿងការពិតទេ បែរជាយករឿងដែលបានដោះស្រាយយូរខែហើយមកបកស្រាយគ្មានការពិតបំភ្លើសក្រុមហ៊ុនអាក្រក់ យកខ្លួនឯងល្អ ដូច្នេះ​ក្រុមហ៊ុនសុំបកស្រាយអោយ ស្គាល់ពីបុគ្គលឈ្មោះ កា បញ្ញសិទ្ធ​ អោយបងប្អូនជ្រាបច្បាស់​ ហើយបើបុគ្គលនេះមិនធ្វើការបកស្រាយការពិត និងសូមទោសដល់ក្រុមហ៊ុនទេ ខាងក្រុមហ៊ុននិងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ សូមអគុណ។

ទាំងនេះជាការឆ្លើយតបរបស់សោនក្លឹប ស្របពេលដែលលោក បញ្ញាសិទ្ធ កំពុងស្ថិតនៅមន្ទីរពេទ្យប្រទេសថៃ ដើម្បីសម្រាកព្យាបាលវះកាត់សាច់បំពង់ក ដោយក្រុមគ្រូពេទ្យប្រទេសថៃ តម្រូវឲ្យលោក កុំនិយាយស្ដីអ្វីទាំងអស់រយៈពេល ២សប្ដាហ៏ផងដែរ ដើម្បីឲ្យបំពង់ករបសលោក ជាសះស្បើយធម្មតាសិន ទើបអាចនិយាយស្ដីបានជាធម្មតាវិញ ៕