កុំចង់ខ្លាំង! សមត្ថកិច្ចចុះចាប់គ្រឿងចក្រ(ស្ទូច)មួយគ្រឿង ដែលស្ទូចសម្ភារៈដាក់ការដ្ឋានសំណង់របស់ក្រុមហ៊ុនចិនស្ទះចរាចរណ៍ដល់ពលរដ្ឋ!
ព័ត៌មាន
1.52K

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មានទាំងនគរបាលចរាចរណ៍ និងកម្លាំងសមត្ថកិច្ច សង្កាត់លេខ៣ បានចុះចាប់យកគ្រឿងចក្រ(ស្ទូច)មួយគ្រឿង ដែលដាក់ស្ទូចសម្ភារៈដាក់ការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមហ៊ុនចិន លើចំណែកផ្លូវឯករាជ្យ ត្រង់ផ្លូវចំណោតខាងលើអូរសំអាត បណ្តាលឲ្យកកស្ទះចរាចរណ៍ខ្លាំង។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រឿងចក្រនេះ នឹងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅមន្ទីរសាធារណការខេត្ត ដើម្បីដោះស្រាយតាមនិតិវិធី ក្រោមហេតុផលថា មិនបានសុំច្បាប់ផ្លូវការ ពេលប្រតិបត្តិការលើផ្លូវសាធារណៈប៉ះពាល់ដល់ការធ្វើចរាចរណ៍៕