រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាង
ព័ត៌មាន
709

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង រងការខូចខាតទាំងសងខាងយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង ០១និង៥០នាទីឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុខពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ១គ្រឿង ពណ៍ស ពាក់ស្លាកលេខភំ្នពេញ 2R-8857 បើកបរតាមបណ្តាយផ្លូវ៣១០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកហាយព្រីត ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ2R-9345ដែរបើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តហាយព្រីតរងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នាផងដែរ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ បានធ្វេីការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ​ ការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំតាមនីតិវីធី​ ៕