រថយន្តព្រូស បើកលឿនដូចហោះ គេចរថយន្តមួយគ្រឿង រ៉េចង្កូតទៅបុកហាងមួយកន្លែងបណ្ដាលឱ្យរងការខូចខាតស្ទើរតែទាំងស្រុង ចំណែកឯរថយន្តខ្ទាតជាង១០ម៉ែត្រដាប់កង់រងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
1.38K

ភំ្នពេញ៖ រថយន្តព្រូសមួយគ្រឿងបើកលឿនដូចហោះគេចពីរថយន្តមួយគ្រឿង រ៉េចង្កូតជ្រុលទៅបុកនិងហាងលក់អីមួយកន្លែងបណ្ដាលឱ្យរងការខូចខាតស្ទើរតែទាំងស្រុង ចំណែកឯរថយន្តខ្ទាតជាង១០ម៉ែត្រដាប់កង់រងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង ០៣ និង ៣០ នាទីឈានចូលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតេហតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ១គ្រឿង ពណ៍ស  ពាក់ស្លាកលេខភំ្នពេញ 2R-8857 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹងហាងមួយកន្លែងបណ្តាលអោយរងការខូចខាតខ្ទេច ចំណែករថយន្តខ្ទាតចេញប្រហែល១០ម៉េត្រធ្វើអោយរថយន្តរងការខូខាតស្ទើរតែទាំងស្រុង សំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរមិនកើតអីគ្រាន់តែរបួលស្រាលតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកក៏បានចុះមកវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត៕