ប្រពន្ធតាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង លួចលាក់មានស្រីក្នុងផ្ទះសំណាក់យីហោ ស្រែនាង ភ្ញាក់ផ្អើលប្រជាពលរដ្ឋមួយភូមិទាំងកណ្តាលយប់(មានវិដេអូ)
ព័ត៌មាន
13K

ភ្នំពេញ​៖​ ផ្អេីលប្រជាពលរដ្ឋ​អស់មួយភូមិទាំងកណ្តាលយប់​ ខណ:ដែលស្រ្តីម្នាក់​ តាមទាន់បុរសជាប្តី​ មានមុខងារជា​ ព្រះរាជអាជ្ញារងខេត្តកោះកុង លួចលាក់មានស្រីក្នុងផ្ទះសំណាក់យីហោ​ ( ស្រែនាង​ )​ នៅក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២៣យប់​ ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​ ធ្វេីអោយបុរសជាប្តី​ ភ័យស្លន់ស្លោនាំស្រីស្នេហ៍​ បេីករថយន្តម៉ាក​ ព្រូស​ ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​2AV-7992 ចេញយ៉ាង​ប្រញាប់ប្រញាល់បេីករថយន្តរត់គេច​ ជ្រុលទៅប៉ះនេះ​ ប៉ះនោះ​ នឹងថយទៅបុក​ រថយន្តម៉ាកកាមរី​ ១គ្រឿងទៀត​ នៅក្បែរនោះ​ ធ្វើឲ្យប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុនាំគ្នាចេញមកមើល​ភ្លាមៗ​ ។

ស្រ្តីជាប្រពន្ធបានអះអាងថា​ ៖​ រូបគាត់មានឈ្មោះ កល ច័ន្ទកញ្ញា អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំែណកបុរសជាប្តីមានឈ្មោះថា អ៊ង រី អាយុ៣៦ឆ្នាំ មានមុខតំណែងជាព្ព្រះរាជអាជ្ញារងខេត្តកោះកុង​ ។

ចំពោះព័ត៍មានលម្អិតយេីងខ្ញុំនឹងជម្រាបជូនបន្ថែមទៀតនៅពេលក្រោយ​ ៕

ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូនៅខាងក្រោម៖