Update៖ អ្នកស្លាប់បានកើនឡើងដល់២៤នាក់ និង​៣៥នាក់ទៀតរងរបួស ក្នុងករណីអគ្គិភ័យឆេះក្រុមហ៊ុនផលិតគំនូរជីវចលនៅជប៉ុន
ព័ត៌មាន
1.25K

តូត្យូ៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩មុននេះបន្តិច បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៤នាក់ និង ៣៥នាក់ទៀតរងរបួស ​ក្នុងករណី​អគ្គិភ័យ​ឆេះស្ទូតឌីយ៉ូ​ របស់ក្រុមហ៊ុនផលិតគំនូរជីវចលមួយកន្លែង នៅទីក្រុងក្យូតូ​ ភាគខាងលិច ប្រទេសជប៉ុន។​

​អាជ្ញាធរ​ពន្លត់អគ្គិភ័យបានអះអាងថា ករណីភ្លើង​​ឆេះ​ស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណជាង១០៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេង ផ្ទុះកើតឡើង។​​

​ពាក់ព័ន្ធនឹងករណីនេះ ​​នៅមិនទាន់ត្រូវបានគេបញ្ជាក់មូលហេតុនៅឡើយទេ ខណៈដែល​បុរសម្នាក់ដែលត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន​។

គួរបញ្ជាក់ថា អាជ្ញាធរជឿជាក់ថា​ អាចនឹងមានមនុស្សប្រមាណ​៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុមហ៊ុន Kyoto Animation៕


ប្រភព៖ Channel News Asia