ព័ត៌មានបឋម៖ ផ្អើលខ្លាំង ខណៈប្រទះឃើញឃើញសពស្ត្រីម្នាក់ អណ្តែតទឹកប្រឡាយក្បែរផ្លូវរទេះភ្លើង នៅក្រុងព្រះសីហនុ
ព័ត៌មាន
606

ព្រះសីហនុ៖ (ព័ត៌មានបឋម) នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋប្រទះឃើញសាកសពស្ត្រីម្នាក់វ័យប្រហែលជាង២០ឆ្នាំ បានស្លាប់អណ្តែតទឹក នៅតាមប្រឡាយក្បែរផ្លូវរទេះភ្លើងក្នុងភូមិ៣(ភូមិថ្មី) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ 

សាកសពមិនស្គាល់អត្តសញ្ញាណដែលតាមមន្ត្រីមូលដ្ឋានថា ក្រោយប្រទះឃើញបានស្រង់យកមកដាក់លើដីគោកជាបណ្តោះអាសន្ន បន្ទាប់មកបានដឹកយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទុកជូនសមត្ថកិច្ចជំនាញមកពិនិត្យសាកសពនិងស្រាវជ្រាវសាវតា៕