ព័ត៌មានបឋម៖ ម៉ូតូកង់បីបើកធ្លាក់ផ្លូវទាំងព្រឹក បណ្តាលឲ្យលោកយាយម្នាក់ស្លាប់បាត់បង់ជីវិត យ៉ាងគួរឲ្យសង្វេគ
ព័ត៌មាន
1.74K

កំពង់ឆ្នាំង៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យលោកយាយវ័យប្រហែល ៧០ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចតាមផ្លូវជាតិលេខ ៥ ម្ដុំសាលាផ្លូវវាយ ស្ថិតនៅក្នុង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕