ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស ចុះត្រួតពិនិត្យទីតាំង២៣កន្លែង ប្រើប្រាស់ពលករខ្មែរសរុប ២,៦៥១នាក់ និងពលករ បរទេសសរុបចំនួន១២២នាក់
ព័ត៌មាន
357

ភ្នំពេញ៖ ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន បានចុះត្រួតពិនិត្យគោលដៅ ២៣កន្លែង មាន៧ក្រុម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងការត្រួតពិនិត្យគោលដៅទាំង ២៣កន្លែង រួមមាន ៖

១- រោងចក្រ I APPAREL សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌមានជ័យ)

២- រោងចក្រ សេអ៊ីល សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌមានជ័យ)

៣- ក្រុមហ៊ុន MARUHAN សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌទួលគោក)

៤- ក្រុមហ៊ុន MARUHAN សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌទួលគោក)

៥- ក្រុមហ៊ុន យូណាយធីត មើឃ្យូរី សកម្មភាពអាជីវកម្ម លក់គ្រឿងចក្រ (ខណ្ឌពោធិ៍សែនជ័យ១)

៦- រោងចក្រ HONLY FOOD សកម្មភាពអាជីវកម្ម ផលិតភេសជ្ជៈ (ខណ្ឌពោធិ៍សែនជ័យ២)

៧- សណ្ឋាគារ ហ្គ្រេន អេលីវ៉េសិក សកម្មភាពអាជីវកម្ម សណ្ឋាគារ (ខណ្ឌចំការមន)

៨- សិប្បកម្ម វេចខ្ចប់ សម្លៀកបំពាក់ សកម្មភាពអាជីវកម្ម វេចខ្ចប់ (ខណ្ឌសែនសុខ)

៩- រោងចក្រ ហ៊ឺលីតូ នីកធីង សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌសែនសុខ)

១០- រោងចក្រ កេ យូ សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌមានជ័យ)

១១- សិប្បកម្ម CAMBODIA FIRST NEW សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌមានជ័យ)

១២- ក្រុមហ៊ុន គ័រ ឆឹង ជិនឆឺ សកម្មភាពអាជីវកម្ម លក់ម៉ាស៊ីនដេរ (ខណ្ឌមានជ័យ)

១៣- ក្រុមហ៊ុន ស៊ាន ស៊ីង សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌទួលគោក)

១៤- ក្រុមហ៊ុន EVERHEALTH សកម្មភាពអាជីវកម្ម អចលនទ្រព្យ (ខណ្ឌឬស្សីកែវ)

១៥- ក្រុមហ៊ុន CHINA CONSTRUCTION សកម្មភាពអាជីវកម្ម សំណង់ (ខណ្ឌឬស្សីកែវ)

១៦- ភោជនីយដ្ឋាន ហ័រ យិន កុងស៊ាង សកម្មភាពអាជីវកម្ម លក់គ្រឿងចក្រ (ខណ្ឌពោធិ៍សែនជ័យ១)

១៧- ផ្សារទំនើប អ៊ីសាំឡោជា សកម្មភាពអាជីវកម្ម ផ្សារទំនើប (ខណ្ឌពោធិ៍សែនជ័យ២)

១៨- អាផាតមិន ស្លាយ ឡាញ សកម្មភាពអាជីវកម្ម អាផាត់មិន (ខណ្ឌចំការមន)

១៩- ក្រុមហ៊ុន ថ្មម៉ាប អាន គួយ សកម្មភាពអាជីវកម្ម ថ្មម៉ាប (ខណ្ឌសែនសុខ)

២០- សិប្បកម្ម គ្មាន ឈ្មោះ សកម្មភាពអាជីវកម្ម វេចខ្ចប់ (ខណ្ឌសែនសុខ)

២១- សិប្បកម្ម បោះពុម្ព គ្មានឈ្មោះ សកម្មភាពអាជីវកម្ម បោះ ពុម្ព (ខណ្ឌពោធិ៍សែនជ័យ១)

២២- សិប្បកម្ម ជាវ ហ្វេង សកម្មភាពអាជីវកម្ម ធ្វើផ្លាកយីហោ (ខណ្ឌពោធិ៍សែនជ័យ១)

២៣- សិប្បកម្ម យ៉ុង ស៊ីង សកម្មភាពអាជីវកម្ម កាត់ដេរ (ខណ្ឌពោធិ៍សែនជ័យ១)។

ក្នុងការត្រួតពិនិត្យទីតាំងទាំងនេះ បានប្រើប្រាស់ពលករខ្មែរសរុបចំនួន ២,៦៥១នាក់ ស្រី ២,០៧០នាក់, ប្រើប្រាស់ពលករបរទេសសរុបចំនួន ១២២នាក់ ស្រី ១៩នាក់, ប្រើប្រាស់ទិដ្ឋាការ E ចំនួន ១២២នាក់, មាន ៩សញ្ជាតិចិន ៧៦នាក់ ស្រី១២នាក់, តៃវ៉ាន់ ០៤នាក់, កូរ៉េ ១២នាក់ ស្រី ០១នាក់, មីយ៉ាន់ម៉ា ០៥នាក់ ស្រី ០១នាក់, ឥណ្ឌូនេស៊ី ០៣នាក់, ម៉ាឡេស៊ី ០៣នាក់ ស្រី ០១នាក់, ហ្វីលីពីន ១៥នាក់ ស្រី ០៣នាក់, ឡាវ ០១នាក់ ស្រី ០១នាក់, ស្រីលង្កា ០១នាក់, សឹង្ហបុរី ០១នាក់, កាណាដា ០១នាក់, មានសៀវភៅការងារ និងប័ណ្ណការងារចំនួន ៨៦នាក់៕