ល្អខ្លាំងណាស់ កុំចង់ខ្លាំងជាមួយ ​លោក គួ​ច ចំរើន! អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំកម្លាំងចុះឆែក​កុងតឺន័រ​៨៣​ទូនាំ​មក​ពី​បរទេស ផ្ទុក​ដោយ​កាក​សំណល់​ប្លា​ស្ទិ​ក
ព័ត៌មាន
19.1K

ខេត្តព្រះ​សីហ​នុ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​សម្រេច​គាស់​ទូរ​កុងតឺន័​រទាំង​អស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​តែ​ម្ដង នៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ លោក លូ គឹ​ម​ឈុ​ន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត ​។

នៅក្នុងប្រតិបត្តិការនេះ មន្ដ្រី​គយ​ដែល​ចូលរួម​ប្រតិបត្តិការ​ខាងលើបាន​បង្ហើប​ថា កុងតឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមប្លាស្ទិក គឺនាំចូលមកពីសហរដ្ឋអាមេរិក និងកាណាដា ។ ហើយមូលហេតុ​ដែល​កាក់​សំណល់​នេះ​ អាច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ប្រទេស​ប្រភព​ដើម ​បាន​ក្លែងបន្លំ​ឯកសារ​នាំ​ចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់លាស់ ពោល​គ្រាន់តែ​សរសេរ​ថា យ​ថា​ប្រភេទ​ទំនិញ​កែ​ច្នៃ ប៉ុន្ដែ​ពេល​មក​ដល់​កម្ពុជា ទើប​ស្កែ​ន​ឃើញ​ថា​ ជា​សំរាមប្លាស្ទិក ​។

ពាក់ព័ន្ធ​ករណី​នាំ​កាក​សំណល់​ចូល​ប្រទេស​កម្ពុជា​នេះ កាលពី​ពេល​កន្លង​ទៅ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត ដើម្បីបោះចោលកាក់​សំណល់ ព្រោះ​ប្រទេស​កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​បោះចោល​ឡើយ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ មិនយូរ​មិនឆាប់​នោះ​ទេ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មួយ​ដែល​រង់ចាំ​ទទួល​សំរាម​ពី​បរទេស​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​សម្ដេច​អះអាង​ទៀត​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ចោល​សំរាម​ឧស្សាហកម្ម​នោះ​ទេ​៕