អ្នកនាង ស្វែង សុជាតា ដាក់បណ្តាសា ម្ចាស់សហគ្រាស លឹម ភ័ណ្ឌ ឲ្យវិនាសគ្រប់ៗជាតិ អាឃាតកឈាមត្រជាក់!
កម្សាន្ត
39.3K

សូមរំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួង ចុះបង្ក្រាប សិប្បកម្មផលិតទឹកក្រូច លឹម ភ័ណ្ទ សញ្ញា LP នៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រកឃើញទឹកក្រូចជាច្រើនមុខ ផលិតខុសបច្ចេកទេស និងគ្មានអនាម័យ​ដាក់លក់ទូទាំងប្រទេស ដែលមិនគិតពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ ជាពិសេស ការផលិតទឹកក្រូចក្លែងក្លាយដែលមានស្លាកសញ្ញា LP របស់ សិប្បកម្មផលិតទឹកក្រូច លឹម ភ័ណ្ទខាងលើនេះ គ្រប់ដបនីមួយៗមានដាក់មេនិងពណ៌ បង្ហូរចេញពីធុងស៊ីទែន បញ្ចូលទៅក្នុងដប ហើយយកដបដែលដាក់មេទឹកក្រូច ច្រកទឹកពីក្បាលរ៉ូមីនេ ពេលបានតាមពណ៌ដែលត្រូវការ ក៏យកមកវិចខ្ចប់ដឹកលក់តាមទីផ្សារតែម្តង។

ស្រាប់តែថ្មីៗនេះ កំពូលតារាសម្ដែងស្រីរៀមច្បង គឺអ្នកនាង ស្វែង សុជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គមFacebook សុំដាក់បណ្តាសា ម្ចាស់សហគ្រាស លឹម ភ័ណ្ឌ វិនាសគ្រប់ៗជាតិ អាឃាតកឈាមត្រជាក់ ដែលមានខ្លឹមសារទាំងស្រុងថា ៖ « តិរច្ឆានណាស់ ខ្ញុំសុំដាក់បណ្តាសា លោកឯង អោយវិនាសគ្រប់ៗជាតិ អាឃាតកឈាមត្រជាក់ នេះសុទ្ធសឹងតែភេសជ្ជៈដែលកូនៗខ្ញុំចូលចិត្តហូបរៀងរាល់ថ្ងៃ ម្តាយទិញអោយកូនហូបជានិច្ចអោយតែកូនទារ តែម៉ែមិននឹកថាអាកំបុតក្បាលនេះវាផលិតក្លែងក្លាយបែបនេះទេ មិនថាតែតែកូនខ្ញុំកូនគេសុទ្ធតែបានហូប កុំសង្ឃឹមថាឯងរួចខ្លួនអោយសោះច្បាប់ក៏មាន តែសំខាន់យមទូតមិនបានលប់ឈ្មោះចេញពីបញ្ជីឡើយ» ៕