មន្ដ្រីជំនាញ៥នាក់នៅខេត្តមណ្ឌលគិរី ត្រូវបាននាំទៅសួរនាំពាក់ព័ន្ធបទល្មើសព្រៃឈើ និងអាចមានច្រើនដូចសម្លកំពឹស!!!
ព័ត៌មាន
3.88K

មណ្ឌលគិរី៖ បើគិតត្រឹមរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះមន្ដ្រីថ្នាក់ធំចំនួន៥នាក់ ទី១.លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បុគ្គលរូបនេះចេញ PC ឲ្យក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះកាប់ពីខាងក្រៅអូសចូលក្រុមហ៊ុនក៏ដោយ, ទី២.លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន , ទី៣.លោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខាងស៊ីញ៉េPC ហើយឲ្យឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតឲ្យឈ្មួញដឹកឈើតាមអំពើចិត្ត , ទី៤.ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ដែលជាបុគ្គលឲ្យ ឈ្មួញកេណ្ឌប្រមូលមនុស្សទៅបំផ្លាញឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង និងទី៥.លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ជាមេខ្លោងឲ្យវៀតណាមយកគ្រឿងចក្រ ឡាន ត្រាក់ទ័រចូលបំផ្លាញឈើយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំតាំងពីព្រឹក រហូតមកទល់រសៀលនេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ សង្ស័យឈានដល់ការឃាត់ខ្លួន ប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថធ្វើកំណត់ហេតុស្តាប់ចម្លើយថាពួកគេមានតម្រុយពិរុទ្ធភាព។

ការនាំខ្លួនមន្ដ្រីថ្នាក់ធំចំនួន៥នាក់ខាងលើនេះ ទៅសាកសួរនេះ គឺពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ និងអាចមានច្រើនដូចសម្លកំពឹស៕