នោះ! មន្ដ្រីថ្នាក់ធំចំនួន៥នាក់ ត្រូវបាននាំទៅសួរនាំនៅអាវុធហត្ថ ពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី
ព័ត៌មាន
864

មណ្ឌលគិរី៖ បើគិតត្រឹមរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះមន្ដ្រីថ្នាក់ធំចំនួន៥នាក់ ក្នុងនោះរួមមាន ៖ ទី១.លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ទី២.លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន , ទី៣.លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ, ទី៤.ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក និងទី៥.លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំតាំងពីព្រឹក រហូតមកទល់រសៀលនេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ ។

ការនាំខ្លួនមន្ដ្រីថ្នាក់ធំចំនួន៥នាក់ខាងលើនេះ ទៅសាកសួរនេះ គឺពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ៕