Ajax ​យល់ព្រមលើតម្លៃផ្ទេរ​ ដើម្បីលក់​Matthijs de Ligtទៅកាន់​Juventus

យោងតាមរបាយការណ៍ពីហូឡង់ បានឱ្យដឹងថា ក្លឹបAjax បានយល់ព្រមលើតម្លៃផ្ទេរទៅកាន់ Juventus ពីការលក់ Matthijs de Ligt ។

De Ligt ត្រូវបានផ្សារភ្ជាប់ទៅនឹងក្លឹបធំ​ៗ ជាច្រើនដូចជាក្លឹប Barcelona, ​​Paris Saint-Germain, Manchester United និង Liverpool នៅរដូវក្តៅនេះ ប៉ុន្តែ​​​Juventus​ គឺជាក្លឹបដែល​បានឈ្នះក្នុងការប្រជែង ដើម្បីការចុះហត្ថលេខា​លើMatthijs de Ligt​។

លើសពីនេះទៅទៀត របាយការណ៍កាលពីដើមសប្តាហ៍នេះ បានអះអាងថា ​De Ligt បានយល់ព្រមកិច្ចសន្យាជាមួយក្លឹបយក្សអ៊ីតាលី ដែលអាចរកប្រាក់ចំណូលបាន១០,៨លានផោនក្នុងមួយរដូវកាល។

គួរបញ្ជាក់ថា លោក Raiola ភ្នាក់ងាររបស់De Ligt បានប្រាប់សារព័ត៌មាន Dutch De Telegraaf ថា៖ «កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងជាមួយ Matthijs ហើយវាអាស្រ័យលើ Ajax ក្នុងការដោះស្រាយបញ្ហានេះ»៕

ប្រភព៖ Mirror