សមត្ថកិច្ចស្ទាក់ចាប់រថយន្ដបិទសញ្ញាសម្គាល់CPមួយគ្រឿង លួចដឹកសត្វប្រវឹកជាង១០០០ក្បាល ឃាត់ខ្លួនមនុស្ស៣នាក់
ព័ត៌មាន
824

កំពង់ធំ៖ សមត្ថកិច្ច ដឹកនាំនិងសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានស្ទាក់បង្ក្រាបរថយន្តមួយគ្រឿង បិទស្លាកឈ្មោះក្រុមហ៊ុនCP ដែលលបលួច ដឹកសត្វព្រៃ គឺសត្វប្រវឹកជាង១០០០ក្បាល​ឯណោះ សង្ស័យនាំយកមកពីព្រំដែនថៃ មិនមែនគេចញ្ចឹមនោះទេបម្រុងនាំយកទៅរាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ យកទៅធ្វើការសាកសួរផងដែរ។

ការបង្ក្រាបនេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ធំ។

បច្ចុប្បន្នមនុស្សទាំង៣នាក់ ត្រូវបានឃាត់ខ្លួនធ្វើការសួរនាំនៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ដោយឡែក សត្វប្រវឹកជាង១០០០ក្បាលខាងលើ ត្រូវបានសមត្ថកិច្ចប្រលែងចូលព្រៃធម្មជាតិ នៅរមណីយដ្ឋានប្រិយប្រស់៕