តោះមកដឹងពីការផលិតបទ« ព្រាននារី (ឱបចង្កេះ) » របស់ VANNDA & TEMPO TRIS ក្រោយមានអ្នកទស្សនាដល់១០លាននាក់ (មានវីដេអូ)
កម្សាន្ត
1.28K

ប្រិយមិត្តពិតជាស្គាល់មកហើយនូវម្ចាស់បទ«J+O» គឺលោក វណ្ណដា(​VANNDA) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់Fanជាច្រើន ​ហើយក្នុងនោះដែរ លោក វណ្ណដា ក៏បាន​ជាប់ដៃគូជាមួយលោកTEMPO TRIS​ បញ្ចេញនូវបទចម្រៀងមានឈ្មោះថា«អ្នកលេង​ PLAYER» ដែលft. ​Rawyer, Snooga, Reezy ទទួលបានការគាំទ្រនិងមានអ្នកចូលទស្សនាជាង១៤លានទស្សនាកាលពីកន្លងទៅ។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ លោកRXTHY ​ដែលជា​Producerបទ«ព្រាននារី»​ លោកបានសម្រេចចិត្តចេញបកស្រាយខ្លះៗអំពីការផលិតបទចម្រៀងនេះ ឡើងរួមជាមួយ VANNDA & TEM POTRIS បន្ទាប់ពីបទចម្រៀងមួយនេះទទួលបានការទស្សនារហូតទៅដល់១០លានទស្សនា។ ​

គួរបញ្ជាក់ថា សម្រាប់វីដេអូទាំង២ភាគនេះដែរ ពួកយើងក៏បានបកស្រាយស៊ីជម្រៅអំពី​អត្ថន័យខ្លះៗ​ក្នុងបទចម្រៀងក៏ដូចជាផលវិបាកដែលពួកយើងមានកំឡុងពេលដែលពួកយើងផលិតបទនេះឡើងផងដែរ៕

សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ!