ឌួង ហ្សូ​រី​ដា អស់ជំនឿលើអាជ្ញាធរ សុំពឹងអ្នកលេងហ្វេ​ស​ប៊ុក​ ជួ​យ​រកចោរលួចម៉ូតូវិញ!
កម្សាន្ត
4.67K

កាលពីពេលថ្មីៗនេះ តារាសម្តែង និងពិធិការិនី ឌួង ហ្សូរីដា បានបង្ហោះនៅលើបណ្តាញសង្គម ពីសកម្មភាពចោរលួចម៉ូតូរបស់បុគ្គលិកហាងរបស់នាងទៅបាត់ដោយសុវត្ថិភាព ដោយបានសរសេរទាំងស្រុងថា «ដំណឹងស្វែងរកមុខចោរលួចម៉ូតូ…! បើបងប្អូនណា រកម៉ូតូពាក់ស្លាក លេខភ្នំពេញ 1HM-0139 ឃើញ ខ្ញុំនឹងជូនជាសាគុណចំនួនទឹកប្រាក់ 500$ ប្រសិ​នបើការធ្វើការរបស់ប៉ូលិសសង្កាត់ទឹកល្អក់៣នេះហើយនៅតែស្ងាត់ស្ងៀមឈឹង រកមិនឃើញ ម៉ូតូបុគ្គលិកផ្នែកដឹកឥវ៉ាន់របស់ហាង មុទិតា យើងខ្ញុំត្រូវបានចោរចូលលួចជិះយកទៅបាត់ រត់តាមមិនទាន់ បានត្រឹមមើលតាម Camera សុវត្ថិភាព នៅវេលាម៉ោង១១ និង ០៤នាទីព្រឹក។ សាហាវខ្លាំងតែម្តងលោកចោរនៅម្តុំហាង មុទិតា ផ្លូវទេពផន។ 

នេះ រឺភូមិ ឃុំ មានសុវត្ថិភាព? តើគួរប្តឹងទៅខាងណាទៀត ទើបការរកឃើញមុខសញ្ញាចោរលួចនេះអោយឃើញ ព្រោះម៉ូតូម្តុំហាងខ្ញុំនេះ លក្ខណ:បាត់រាល់អាទិត្យ ម្ចាស់ម៉ូតូទៅប្តឹងរហូតតែដូចជាស្ងាត់ឈឹងរកមិនឃើញ។ 

អញ្ចឹងគួរតែទៅប្តឹងកន្លែងណាទៀតទៅ ព្រោះខ្ញុំពិតជាមិនសូវយល់ដឹងអំពីការធ្វើការរបស់មន្រ្តីពាក់ពន្ធ័ទេ សូមផ្តល់យោបល់ផង ព្រោះគ្រាន់តែជាប្រជាជនធម្មតា ហើយសង្ឃឹមថា ការអនុវត្តន៍ទ្រឹស្តី «ភូមិ ឃុំ មានសុវត្តិភាព» មានប្រសិទ្ធភាពអោយដូចនិយាយផង» ៕