នោះ! លោក លឹម ភ័ណ្ឌ ប្តឹងផ្កាយ១ កាន់ វឌ្ឈនា និងគូកន ក្រោយចុះឆែកឆេរទីតាំងសិប្បកម្មរបស់លោកដោយទាមទារសំណង១លានដុល្លារ
ព័ត៌មាន
9.4K

ភ្នំពេញ៖ លោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ បានប្តឹងលោកឧត្តមសេនីយ៍ត្រី កាន់ វឌ្ឈនា ប្រធានក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងគូកន ដោយទាមទារសំណង១លានដុល្លារអាមរិក ក្រោយចុះឆែកឆេរទីតាំងសិប្បកម្មរបស់លោកសង្ស័យថា ផលិតទឹកក្រូចខូចគុណភាព។

ក្នុងនោះយោងតាមពាក្យបណ្តឹងរបស់លោក លឹម ភ័ណ្ឌ បានបញ្ជាក់ទាំងស្រុងថា ៖

សូមរំលឹកផងដែរថា៖ លោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ បាននិងកំពុងរត់គេចខ្លួន ខណៈដែលទីតាំងផលិតទឹកក្រូចក្លែងក្លាយរបស់លោក ត្រូវបានកម្លាំងនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួង ដឹកនាំកម្លាំងនិងសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រកឃើញទឹកក្រូចជាច្រើនមុខ ដែលមានស្លាកសញ្ញា LP ផលិតខុសបច្ចេកទេស និងគ្មានអនាម័យ​ដាក់លក់ទូទាំងប្រទេស ដែលមិនគិតពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ ជាពិសេស ការផលិតទឹកក្រូចក្លែងក្លាយដែលមានស្លាកសញ្ញា LP របស់ សិប្បកម្មផលិតទឹកក្រូច លឹម ភ័ណ្ទខាងលើនេះ គ្រប់ដបនីមួយៗមានដាក់មេនិងពណ៌ បង្ហូរចេញពីធុងស៊ីទែន បញ្ចូលទៅក្នុងដប ហើយយកដបដែលដាក់មេទឹកក្រូច ច្រកទឹកពីក្បាលរ៉ូមីនេ ពេលបានតាមពណ៌ដែលត្រូវការ ក៏យកមកវិចខ្ចប់ដឹកលក់តាមទីផ្សារតែម្តង។

មិនតែប៉ុណ្ណោះសមត្ថកិច្ចរកឃើញ ផលិតផលមានសារធាតុគីមីជាច្រើនមុខ លាយផ្សំក្នុងទឹកក្រូច និងចំណុចមិនប្រកតីចំនួន៦មុខ រួមមាន​៖

ទី១.មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ

ទី២.នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ

ទី៣.មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព

ទី៤.ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច )

ទី៥.ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់

ទី៦.រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ

ទី៧.នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS) ។

ចំណែកទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្នរង់ចាំចំណាត់ការតាមច្បាប់បន្តទៀត ខណៈដែលមហាជនរង់ចាំមើលថា តើលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ អាចនឹងរួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ ស្របពេលដែលលោកជាអ្នកមានលុយ និងមានតួនាទី បុណ្យស័ក្តិម្នាក់នៅខេត្តកំពង់ធំបែបនេះ៕