លោកនួន ស៊ីណាល់ ចេញសេចក្តីបំភ្លឺក្រោយបង្ហោះសារទៅក្នុងគ្រុបតេឡេក្រាម ថាទីតាំងសហគ្រាស« លឹម ភ័ណ្ឌ » ផលិតទឹកសុទ្ធនិងទឹកក្រូចត្រូវតាមច្បាប់ ទាំងដែលទីតាំងនេះ មិនអនុលោមទៅតាមច្បាប់កំណត់ជាច្រើនចំណុច!
ព័ត៌មាន
2.84K

កំពង់ធំ៖ យោងតាម លិខិតបំភ្លឺ ជាសាធារណៈខ្ញុំបាទឈ្មោះ នួន ស៊ីណាល់ ភេទប្រុស អាយុ ៥៣ឆ្នាំ ឋានៈ អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ សូមបំភ្លឺដោយសាធារណជនឲ្យបានជ្រាបថា សហគ្រាស លឹម ភ័ណ្ឌ ផលិតទឹកសុទ្ធ និងទឹកក្រូច ដែលមានអាសយដ្ឋានក្រុមទី៣៣ ភូមិប្រិយប្រលិច សង្កាត់អាចារ្យលក្ខ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពិតជាលើមិនអនុលោមទៅតាមច្បាប់កំណត់ដូចជា៖

១.មិនបានសុំច្បាប់ចុះបញ្ជីរផលិតផល (នៅលើសំបកវេចខ្ចប់មិនបាន ច.ប.ផ)

២.នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ

៣.មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព

៤.នៅលើផលិតផលមួយចំនួនធំហួសកាលបរិច្ឆេទ

៥.ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់

៦.រក្សាទុកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ

ភ្ជាប់មកជាមួយខ្លឹមសារខាងលើនេះ ខ្ញុំបាទសូមជម្រាបថាកន្លងទៅកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងម្ភៃ និងដប់ប្រាំពីរនាទី ខ្ញុំបានបង្ហោះសារទៅក្នុងគ្រុប តេឡេក្រាមឈ្មោះ (សេរីភាពសារព័ត៌) ដែលមានសហគ្រាសខាងលើមានឯកសារគ្រប់គ្រាន់ តែតាមការសរសេររបស់ខ្ញុំបាទនេះ ពុំបានពិនិត្យលើឯកសាររបស់សហគ្រាសខាងលើ និងផ្ទៀងផ្ទាត់ទៅនឹងរបាយការណ៍របស់កម្លាំងសមត្ថកិច្ចគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនោះឡើយ ។

ដូច្នេះខ្ញុំសូមធ្វើការសូមទោសជាសាធារណៈ នូវកំហុសឆ្គងដែលខ្ញុំបានសរសេរអត្ថបទមិនប្រាកដ ធ្វើឲ្យមានការភ័ន្តច្រឡំដល់មតិមហាជន៕