កុំឲ្យចាញ់Real! Barcelona ចុះ​ហត្ថលេខា​យក​​​យុវជន​ជប៉ុន​មួយ​រូប មិន​ឲ្យ​ចាញ់​Messi​របស់​Real ​

ក្លឹប​យក្ស Barcelona បាន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​បម្រើ Hiroki Abe របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​និង​ក្លឹប Kashima Antlers នៅ​តម្លៃ​ខ្លួន​​​២​លាន​អឺរ៉ូ។ កិច្ច​ព្រមព្រៀង​បាន​ប្រកាស​រវាង​ភាគី​សងខាង​រួច​ជា​ស្រេច​ហើយ នៅ​ឡើយ​រង់ចាំ​តែ​ថ្ងៃ​ដែល Abe ​ត្រូវ​បង្ហាញ​ខ្លួន​និង​ត្រួតពិនិត្យ​សុខភាព​ជាមួយ Barca ​តែ​ប៉ុណ្ណោះ។

​គួរជម្រាបថា យុវជន​វ័យ​២០​ឆ្នាំរូបនេះ ​បាន​បង្ហាញ​ខ្លួន​ទាំង​៣​លើក​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​ក្នុងការប្រកួត Copa America កន្លង​ទៅ ​ដោយ​សម្រាប់​ការ​លេង​នៅ​J1 League ឯ​ណោះ​វិញ ចូលរួម ៤៨ ប្រកួត​រក​បាន​៤​គ្រាប់​ ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨។

មិនតែប៉ុណ្ណោះ ​កីឡាករ​ជប៉ុន​វ័យ​ក្មេង​មួយ​រូប​ទៀត​ហើយ បន្ទាប់​ពី Kubo របស់ Real Madrid ដែល​គេ​ប្រើប្រាស់​ឈ្មោះ​ថា«Messi ជប៉ុន»៕

ប្រភព៖ AF​, cambotrends