អគ្គិភ័យឆេះផ្ទះ៣ខ្នង ខ្ទេចគ្មានសល់ ដោយសារទុស្សេខ្សែភ្លើង
ព័ត៌មាន
970

កំពង់ឆ្នាំង៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងចំនួន៣ខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទាំង៣ទីតាំង ខាងលើនេះ រួមមាន ៖

ទី១ឈ្មោះ ឡិប កៃ អាយុ ៣២ឆ្នាំមានប្រពន្ធឈ្មោះ សាវុធ ពីសាហាន អាយុ ៣០ឆ្នាំ ផ្ទះមានទំហំ ៦គុណ៨ម៉ែត្រ។

ទី២ឈ្មោះ សុះ អ៊ីសា អាយុ ៦៦ឆ្នាំ មានប្រពន្ធឈ្មោះ សា រ៉ស់ អាយុ ៦៥ឆ្នាំ ផ្ទះមានទំហំ ៦គុណ៨ម៉ែត្រ។

ទី៣ឈ្មោះ សុះ សាវុធ អាយុ ៥៩ឆ្នាំ ប្រពន្ធឈ្មោះ ម៉ាន សារ៉ស់ អាយុ ៥៨ឆ្នាំ ផ្ទះទំហំ ៤គុណ៥ម៉ែត្រ។

ក្នុងនោះអគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះ ៣ខ្នង, ថវិកា៥០០ ដុល្លារ , លុយខ្មែរចំនួន៣,៥០០,០០០ រៀល , មាសចំនួន ៤តម្លឹង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។ ចំណែកមូលហេតុបណ្តាលមកពីការទុស្សេខ្សែភ្លើង៕