ក្រុមហ៊ុន ធី.អ.អ៊ី (TRE) បានកាត់​ខ្សែ​បូរបើក​សម្ពោធ​ ផលិត​ផល​​ជាច្រើន​ដែលនាំចូល​ជាផ្លូវការ និង​ជួបជុំតំណាងចែកចាយ
ព័ត៌មាន
2.52K

​ភ្នំពេញ៖ ក្រុមហ៊ុន ធី.អ.អ៊ី (TRE) បានកាត់​ខ្សែ​បូរបើក​សម្ពោធជាផ្លូវការ​ នូវផលិត​ផល​ជាច្រើន​ដែលនាំចូល​របស់ខ្លួន និង​ជួបជុំតំណាងចែកចាយ សម្រាប់​ផ្គត់ផ្គង់​ទី​ផ្សារ​នៅកម្ពុជា ព្រមទាំងពិសារ​អាហារ​ជុំគ្នាជាមួយតំណាងចែកចាយ​។​

ពិធីសម្ពោធនេះធ្វើឡើងកាលពីយប់​ថ្ងៃទី​១១ ខែ​កក្កដា ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ ធី​.អ.អ៊ី(TRE) ​អញ្ជើញ ឯកឧត្តម ហ៊ុន ជា និងលោកជំទាវ ចូលរួមកម្មវិធី​កាត់ខ្សែ​បូរបើក​សម្ពោធ​ជាផ្លូវការ និងមាន​ភ្ញៀវកិត្តិយស​ ព្រមទាំងតំណាងចែកចាយជាច្រើននាក់ ។​

លោក តាន់​ វណ្ណា​រិទ្ធិ អគ្គនាយក្រុម​ហ៊ុនធី.អ.អ៊ី​ លោកស្រី ​តែ ​ស៊ូ​អេង (អគ្គនាយិកាក្រុមហ៊ុន(TRE) លោកគ្រូ អោម សេង​ប៉ូរ៉ា​នឹងលោកស្រី សូ សេរីវឌ្ឍនា​ (ស្ថាបនិក​CEO​) បានថ្លៃង​សន្ទរកថា​ដើម្បីបើក​សា្វគមន៍ភ្ញៀវ​កត្តិយសដែលបានចូលរួម នឹងមានការចែក​រំលែក​បទពិសោធន៍​បន្ថែម​សម្រេច​តំណាង​ចែកចាយ​ទូទាំង​ប្រទេស ។​

ក្នុងនោះដែរ ក្រុមហ៊ុនបានរៀបចំកម្មវិធីចាប់​វង្វាន់​សម្រាប់តំណាង​ចែកចាយ​ទូទាំង​ប្រទេស​ជាច្រើន​រង្វាន់ នឹងបាន​ប្រគល់ពាន​កិត្តិយស​ និងលិខិតសរសើដល់តំណាងចែកចាយដែល​ពូកែលក់ប្រចាំក្រុម​ហ៊ុនផងដែរ៕