ចាញ់បោកក្រុមទម្លាក់យោង បោកយកអស់ពីខ្លួន កាន់ត្រឹមខ្សែ.កក្រឡៃ រត់ទាំងទឹកភ្នែកទៅប្តឹងសមត្ថកិច្ច
ព័ត៌មាន
2.88K

ភ្នំពេញ៖ នារីកម្មការនីរោងចក្រម្នាក់ ចាញ់បោកក្រុមទម្លាក់យោងល្បួងនាំយក គ្រឿងអលង្ការ អស់ពីខ្លួនរលីង និងទូរស័ព្ទមួយគ្រឿងផងដែរ សរុបអស់រាប់រយដុល្លារ រួចទាំងទឹកភ្នែកទៅប្តឹងប៉ូលិស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះឈ្មោះ អឿន ចាន់និត អាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ជាមួយបងស្រី នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណតាល ។ 

សម្ភារ:បាត់បង់រួមមាន៖ ខ្សែកប្លាទីន១ខ្សែ ខ្សែជើង១ខ្សែ កងដៃ៣កង ចិញ្ចៀន២វង់ ទូរស័ព្ទ I phone 6plush មួយគ្រឿង ។

ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានដើរចេញពីបន្ទប់ជួល ឆ្ពោះទៅរោងចក្រ នៅមុខសាលាក្តីខ្មែរក្រហម លុះដល់ដល់មុខវត្តកំបូល តាមផ្លូវជាតិលេខ៤ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួរ មានរើសបាន កញ្ចប់ថង់ក្រហម មាស អត់? ហើយក៏ឆ្លើយតបតវិញ អត់ឃើញផង ពេលនោះក៏មាន ម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ មកប្រាប់ថា កុំមាត់ ពួកគេរើសបានចាំយកទៅចែកគ្នា ស្រាយមាត់ថង់ឲ្យមើល ឃើញលោហ:ក្រហមច្រាល ថាហើយក៏បបួលនាំ ដោយក្រុមជនសង្ស័យគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ម៉ូតូ៣គ្រឿង សេ១២៥ ចំនួន២គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុបនាំ ពីមុខវត្តកំបូល តាមមហាវិថីឈ្នះឈ្នះ ដល់ចំណុចស្ងាត់ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឈប់និយាយជជែកគ្នា ជនសង្ស័យ លាតលា ថង់ឲ្យមើលម្តងទៀត ឃើញលោហ:ក្នុងថង់ ក្រហមច្រាល ជំនុំគ្នា ហើយជនសង្ស័យប្រគល់ថង់ក្រហម ឲ្យនាងកាន់ រួចធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ អស់ពីខ្លួន និងទូរស័ព្ទមួយគ្រឿង រួចឲ្យនាង ឈររង់ចាំជាមួយម៉ូតូ មួយគ្រឿង និងជនសង្ស័យប្រុសស្រី២នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿងចេញទៅបាត់ ដោយប្រាប់ថា ពួកគេយកមាសទៅកាត់ដូរ សម្រាប់ចែកគ្នា លុះមួយសន្ទុះក្រោយមក ជនសង្ស័យ២នាក់ទៀត ជិះចេញទៅបាត់ដែរ ដោយប្រាប់ថា ទៅតាមមើល ។

ក្រោយពីដោះអស់គ្រឿងអលង្ការ ពីខ្លួន ជនសង្ស័យ៤នាក់ ទៅបាត់អស់ នារីរងគ្រោះឈររង់ចាំពួកគេ យកមាស លុយ មកចែកគ្នាយូរពេក ចាំបាត់ៗ ក៏សម្រេចលាស្រាយមាត់ថង់មើល ឃើញលោហ: ក្រហមដដែល នឹកគិតថា ទាំង៤នាក់ មិនមកវិញ ហើយទោះជា យកគ្រឿងអលង្ការបស់ខ្លួនទៅបាត់ ក៏បានខ្សែកមានមួយខ្សែយ៉ាងធំ តែផ្ទុយទៅវិញ បន្ទាប់ពីអ្នកដំណើរឃើញ សាកសួរ និងបានឃើញ ខ្សែកនោះ ជាក្រឡៃទេ ទើបភ្ញាក់ខ្លួន ស្រែកទ្រហោរយំ ។

ក្រោយដឹងខ្លួនថាចាញ់បោកគេ បានត្រឹមកាន់ ខ្សែកក្រឡៃ ហើយរត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕