At Madrid ចូល​ប្រជែងជាមួយJuventus ដើម្បីចុះហត្ថលេខាលើKieranរបស់​Spurs

ក្រុម Tottenham HotSpur អាចនឹងត្រូវបាត់បង់កីឡាករ Kieran Trippier នៅរដូវក្តៅនេះ ជាមួយនឹងក្រុម Atletico Madrid ដែលកំពុងមានបំណងចង់នាំយកខ្សែការពាររូបនេះវិលត្រឡប់ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញវិញ​។

គួរបញ្ជាក់ថាក្រុមរបស់លោក Mauricio Pochettino មានឆន្ទៈស្តាប់រាល់ការផ្តល់ជូនពីសំណាក់ក្លឹបដទៃ សម្រាប់អតីតកីឡាកររបស់ក្រុម Burnley រូបនេះ ក្នុងអំឡុងរដូវកាលផ្ទេររដូវក្តៅនេះ។

ជាក់ស្តែងក្លឹប Atletico ត្រូវការចុះហត្ថលេខាលើខ្សែការពារស្តាំថ្មីម្នាក់ ក្រោយពីការចាកចេញរបស់កីឡាករ Juanfran បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្លឹបត្រូវបានបញ្ចប់ ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី The Sun បានបញ្ជាក់ថាក្រុម Juventus ក៏កំពុងស្ថិតក្នុងការប្រណាំងប្រជែងសម្រាប់កីឡាករ Trippier ផងដែរ ចំពេលដែលកីឡាករ Joao Cancelo ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Manchester City ៕

ប្រភព៖ Daily Mail , cambotrends