សាហាវណាស់! រថយន្តឡិចស៊ីស បុកម៉ូតូសង់ពីក្រោយស្លាប់បុរសម្នាក់ របួសធ្ងន់ម្នាក់ កិនអូសម៉ូតូជាង១០០ម៉ែត្រ ទើបរបូត..
ព័ត៌មាន
1.66K

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿង បានបុកពីក្រោយម៉ូតូសង់១២៥ អូសប្រមាណ១០០ម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ជិតវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជិន ស៊ីណែត អាយុប្រហែល២០ឆ្នាំ មុខរបរសន្តិសុខ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស ពណ៌ស មិនចាំស្លាកលេខ បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-5191បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ភ្លាមនោះរថយន្តបង្កមិនបានឈប់នោះទេ បានបើករត់ អូសម៉ូតូជាប់ខាងក្រោមរថយន្តជាង ១០០ម៉ែត្រ ទើបរបូតម៉ូតូចេញ ហើយបើករត់បាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕