ស្ត្រីម្នាក់បើករថយន្តកាមីបាឡែន ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
272

ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តកាមីបាឡែន ងោគមួយភាំងរេចង្កូត បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខរោងចក្របារី សង្កាត់ចង្រែលើ ខណ្ឌមានជ័យ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AC-8636 បើកបរដោយស្ត្រីម្នាក់ បានធ្វើដំណើរពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុ សង្ស័យងងុយដេក រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវខូចខាតអស់ចំនួន ៣កង់ ចំណែករថយន្តដាច់ការឡេរបើកទៅមុខលែងរួច ក្នុងករណីនេះគ្មានអ្នកណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។