កងទ័ពជើងទឹក សក្ត័៤កន្លះ ម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុក ស្លាប់យ៉ាងរន្ធត់
ព័ត៌មាន
2.7K

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង​​ ដោយបុរសម្នាក់ ជាកងទ័ពជើងទឹក កំពុងដើរឆ្លងផ្លូវ ត្រូវបានម៉ូតូម៉ាកភូហ្សា បុកស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជាកងទ័ពជើងទឹក អគ្គបញ្ជាដ្ឋាន សក្ត័៤កន្លះ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានដើរឆ្លងផ្លូវតាមបណ្តោយផ្លូវលេខ៨៤ ពីលិចទៅកើត ត្រូវបានម៉ូតូម៉ាកភូហ្សា ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9933 ជិះដោយបុរសម្នាក់ជិះមនុស្សម្នាក់ទៀតយ៉ាងលឿន បុកពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ស្រាល ។ចំណែកជនរងគ្រោះស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕