ឪពុកនិងកូនរងរបួស ចំណែកប្រពន្ធស្លាប់យ៉ាងរន្ធត់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ
ព័ត៌មាន
547

កំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី ត្រង់ចំណុចខាងកើតប្រលាយចិន ចម្ងាយប្រហែល ២០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពបានឲ្យដឹងថា រថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2C-4328 អ្នកបើកបរឈ្មោះ ជ័យ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បើកបរពីកើតទៅលិច ដល់ចំណុចកើតបានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-3543 អ្នកបើកបរឈ្មោះ ឃន សែន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ហ៊ីម ណាន ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ឃន សែនសំណាង ភេទប្រុស អាយុ ២ឆ្នាំត្រូវជាកូនរបួសស្រាល បើកបរទិសដៅស្របគ្នាពីកើតទៅលិច។

ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ុះ