​Pep Guardiola សម្លឹងឃើញ​Dani Alves​ ដើម្បីនាំមកManchester City

​អតីតខ្សែការពារស្លាបស្តាំរបស់ក្លឹបPSG កីឡាករ Dani Alves កំពុងស្ថិតនៅក្នុង​រ៉ាដារបស់លោក Pep Guardiola ប្រសិនបើ Manchester City លក់ Danilo នៅរដូវក្តៅនេះ។

គួរជម្រាបថា Alves សឹងតែត្រឡប់ទៅកាន់Barcelonaវិញកាលពី២ឆ្នាំមុន ប៉ុន្តែកីឡាកររូបនេះ បានប្តូរមកចុះកុងត្រាជាមួយក្លឹប Paris Saint-Germain​វិញ។

ជាក់ស្តែង បើAlvesផ្ទេរមកManchester Cityមែន នោះក្លឹបនឹងត្រូវលក់ចេញDanilo ខណៈដែល Inter Milan និង Juventusកំពុងតែចាប់អារម្មណ៍លើ​Daniloមកចូលរួមជាមួយក្លឹប៕​

គួររម្លឹកថា កីឡាករវ័យ៣៦ឆ្នាំរូបនេះ ធ្លាប់​លេងក្រោមការដឹកនាំរបស់លោក Guardiola នៅឯក្លឹប Barcelona និងជាប្រធានក្រុមប្រេស៊ីល ខណៈដែលដឹកនាំក្រុមឈ្នះ​ពាន Copa America2019ផងដែរ៕ 

ប្រភព៖ Dailymail