រថយន្តបែន បត់ឆ្លងផ្លូវ ផ្តាច់ជីវិតបុរសម្នាក់យ៉ាងរន្ធត់
ព័ត៌មាន
553

កណ្តាល៖ ​បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តម៉ាកនីសាន់ ប្រភេទបែន បុកស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកនីសាន់ ប្រភេទបែន ពណ៌ទឹកប្រាក់ខៀវ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ បុកម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT- 0013 បើកបរដោយឈ្មោះ ភឿន ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ជិះពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕