កំពង់សោមកំពុងវិលទៅរកភាពដើម.. ឯកឧត្តម គួច ចំរើន នឹងរៀបចំ « យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង » នៅថ្ងៃស្អែកនេះ!
ព័ត៌មាន
1.48K

ខេត្តព្រះសីហនុ៖ លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជនទាំងអង្គភាពរដ្ឋ និងវិសយ័ឯកជន ចូលរួមសំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ នៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ចាប់ម៉ោង៧និង៣០នាទីព្រឹក ដែលរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ « យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង » ដើម្បីប្រមូល បោសសម្អាតកាកសំណល់ សំរាមដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

ក្នុងនោះ អាជ្ញាធរក៏បានបង្ហាញពីទីតាំងដែលត្រូវជួបជុំគ្នារួមមាន៖

គោលដៅទី១ ៖ ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)

គោលដៅទី២ ៖ ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ

គោលដៅទី៣ ៖ ជួបជុំគ្នានៅសួនច្បារមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)

គោលដៅទី៤ ៖​ ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ ៕