ចាប់មិនចេះអស់! បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០៧នាក់ រួមជាមួយគ្រឿងញៀ១៤១កញ្ចប់ នៅស្រុកទឹកឈូ
ព័ត៌មាន
399

ខេត្តកំពត៖ កម្លាំងជំនាញខេត្ត សហការជាមួយអធិការស្រុកទឹកឈូ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅលើភ្នំបូកគោ ឋិតក្នុងស្រុកទឹកឈូ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់ និងដកហូតបានថ្នាំញៀនចំនួន ១៤១ កញ្ចប់ (ធំ ០១ កញ្ចប់) ។

ជនសង្ស័យឃាត់ខ្លួនបានរួមមាន

១.ឈ្មោះ ស​​ កើន​​​​​​​ ភេទប្រុស​​​​​​ អាយុ ២៩ ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក​ ។ ​

២.ឈ្មោះ ពៅ ពេជ ភេទប្រុស​​​ អាយុ ២៩ ឆ្នាំ រស់នៅភូមិស្ទឹងស្លូត​ ឃុំនាក់លឿង​​ ស្រុកពាមរ ខេត្ត​ព្រៃវែង​​ ។

៣.ឈ្មោះ ចាន់​​ ប្រាជ្ញា​​ ភេទប្រុស​ អាយុ ១៦ ឆ្នាំ រស់ភូមិបាកា​ ឃុំផ្សាអណ្ដែត​​ ស្រុកអូតាប៉ោង​ ខេត្តពោធិ៍សាត់ ។

៤.ឈ្មោះ ហោម ​ចំរុង​​​​ ភេទប្រុស​ អាយុ ២៣ ឆ្នាំ រស់នៅភូមិកំពង់ហាយ​​ ឃុំកំពង់ហាយ​ ស្រុកកំពង់លេង​ ខេត្តកំពង់ឆ្នាំ ។

៥.ឈ្មោះ ផល ចាន់​ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល​ ។

៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង​ សង្កាត់អណ្ដូងខ្មែរ​ ក្រុងកំពត​ ។

៧.ឈ្មោះ ទូច​ សាមេត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិតាដឹប​ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕